ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រះនាងមេហ្គានត្រូវបានព្រះមហាក្សត្រិយានីសួរយោបល់របស់ទ្រង់អំពីលោកដូណាល់ ត្រាំ នៅពេលដែលស្ត្រីទាំងពីរបានជួបគ្នាជាលើកដំបូង នេះបើយោងតាមការលាតត្រដាងរបស់ព្រះអង្គម្ចាស់ហារីនៅក្នុងសៀវភៅជីវប្រវត្តិដ៏ចម្រូងចម្រាសរបស់ទ្រង់។
ការជួបគ្នាដ៏សំខាន់របស់ព្រះនាងមេហ្គាននិងទ្រង់ហារីជាមួយម្ចាស់ក្សត្រិយ៍សោយទិវង្គតថ្មីៗនេះត្រូវបានធ្វើឡើងនៅឯដំណាក់ Royal Lodge របស់ព្រះអង្គម្ចាស់អេនឌ្រូ (Andrew) ប៉ុន្តែព្រះនាងមេហ្គានមិនស្គាល់ព្រះអង្គម្ចាស់អេនឌ្រូទេ នៅពេលដែលទ្រង់អេនឌ្រូបានចូលរួមជាមួយពួកទ្រង់ ហើយនឹកស្មានថាបុត្រារបស់ម្ចាស់ក្សត្រិយ៍គឺជាជំនួយការរបស់ទ្រង់។
វគ្គនេះត្រូវបានលាតត្រដាងនៅក្នុងសៀវភៅ Spare របស់ទ្រង់ហារី ដែលឥឡូវនេះមានលក់នៅតាមហាងលក់សៀវភៅនានា ដែលបានបង្កការខឹងសម្បាចំពោះការអះអាងរបស់ទ្រង់ថាព្រះអង្គម្ចាស់វីលលៀមបានវាយដំរាងកាយទ្រង់ ខណៈការសារភាពរបស់ទ្រង់ថាបានសម្លាប់សមាជិកតាលីបង់ ២៥ នាក់ក្នុងអំឡុងសង្គ្រាមអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការតវ៉ានៅក្នុងខេត្តហ៊ែលមែន (Helmand) នៅអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍។
សៀវភៅនោះលាត្រដាងថា ម្ចាស់ក្សត្រិយ៍ខាមីលឡា ដែលពណ៌នាដោយទ្រង់ហារីក្នុងបទសម្ភាសន៍ថាជា “ស្ត្រីគ្រោះថ្នាក់” និងត្រូវបានរិះគន់ចំពោះការប៉ុនប៉ងស្តារ “មុខមាត់”របស់ទ្រង់ឡើងវិញដោយការកម្ចាត់ហារី បានស្នើឱ្យទ្រង់ហារីក្លាយជាអភិបាលកោះបឺមូដា (Bermuda) ដើម្បីគេចចេញពីចំណាប់អារម្មណ៍សារព័ត៌មាន “ដ៏វឹកវរ”។
សៀវភៅក៏លាតត្រដាងផងដែរអំពីការអះអាងអំពីទំនាក់ទំនងប្រេះស្រាំរវាងស្តេចឆាលនិងព្រះនាងដាយអាណា ដោយទ្រង់ហារីបានរំលឹកពីរបៀបដែលទ្រង់វីលលៀមខណៈកំពុង “ពិបាកចិត្តខ្លាំង” បានទូរស័ព្ទប្រាប់ទ្រង់ថា “ប៉ាប៉ានិងមនុស្សរបស់ខាមីលឡាបានប្រឌិតរឿងរ៉ាវអំពីទ្រង់ និង ព្រះនាងឃេត និង កូនៗដទៃទៀត”។
ទ្រង់ហារីបានណែនាំព្រះនាងមេហ្គានកុំឱ្យឈរថតរូបនៅមុខប្រាសាទ Taj Mahal ដូចដែលម្ចាស់ក្សត្រិយ៍ដាយអាណាធ្លាប់ធ្វើយ៉ាងល្បីល្បាញក្នុងឆ្នាំ ១៩៩២នៅពេលដែលអាពាហ៍ពិពាហ៍របស់ទ្រង់ត្រូវបានបែកបាក់ ដើម្បីជៀសវាងការចោទប្រកាន់ថាព្រះនាងកំពុងព្យាយាមធ្វើត្រាប់តាមមាតារបស់ហារី៕
ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតធ្លាប់សួរព្រះនាងមេហ្គានអំពីលោកត្រាំអំឡុងពេលទ្រង់ទាំងពីរជួបគ្នាជាលើកដំបូង