ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការចាប់រង្វាន់ប្រមាណ ១,១ ពាន់លានដុល្លារអាម៉េរិករបស់ឆ្នោត Mega Millionsនៅយប់ថ្ងៃអង្គារនេះបានធ្វើឱ្យមនុស្សតម្រង់ជួរនៅតាមហាងលក់ដូរនានាទូទាំងប្រទេសដើម្បីទិញឆ្នោត ដោយសង្ឃឹមថានឹងឈ្នះរង្វាន់ដ៏ធំនេះ ប៉ុន្តែម្ចាស់ហាងនិងស្ថានីយប្រេងឥន្ធនៈ ដែលលក់ឆ្នោតឈ្នះ ក៏មានឱកាសទទួលបានរង្វាន់ធំផងដែរ។
ឆ្នោតរដ្ឋជាធម្មតាផ្តល់រង្វាន់ដល់ម្ចាស់អាជីវកម្ម ដែលលក់សន្លឹកឆ្នោតឈ្នះរង្វាន់ រាប់ពាន់ដុល្លារ ឬរហូតដល់ ១ លានដុល្លារ សូម្បីមុនពេលអ្នកឈ្នះមកបើកលុយរង្វាន់ទៀតផង។
ឥឡូវនេះវាហាក់គ្មាននរណាម្នាក់អាចឈ្នះរង្វាន់ធំរបស់ឆ្នោត Mega Millionsនោះទេ ដូច្នេះវានៅតែបន្តរីកធំជាងមុន។ លើកចុងក្រោយដែលមានអ្នកឈ្នះលើហាងឆេង ១ លើ ៣០២,៦លាននិងឈ្នះរង្វាន់កំពូលគឺនៅថ្ងៃទី ១៤ ខែតុលា។ ចាប់តាំងពីពេលនោះមកមានការចាប់ឆ្នោតជាប់ៗគ្នា២៤លើកដោយគ្មានអ្នកឈ្នះរង្វាន់ធំ។ រង្វាន់ធំឥឡូវនេះបានជាប់ចំណាត់ថ្នាក់រង្វាន់ធំជាងគេទី៥បើទោះបីជាវានៅចាញ់ប្រហែលពាក់កណ្តាលនៃទំហំទឹកប្រាក់ ២,០៤ ពាន់លានដុល្លាររបស់ឆ្នោត Powerball ដែលបានឈ្នះកាលពីប៉ុន្មានខែមុនដោយប្តីប្រពន្ធនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ៕
រង្វាន់ប្រមាណ ១,១ ពាន់លានដុល្លារអាម៉េរិករបស់ឆ្នោត Mega Millions នឹងចាប់នៅយប់ថ្ងៃអង្គារនេះ ម៉ោងនៅសហរដ្ឋអាម៉េរិក