ដោយះសរិទ្ធ/ភ្នំពេញ ៖ បុរស ម្នាក់ ត្រូវ បាន រថយន្ត ដឹកទំនិញ មួយ គ្រឿង បុក ពី ក្រោយ អូស ម៉ូតូ ជា ច្រើន ម៉ែត្រ បណ្ដាល ឲ្យ អ្នក បើក ម៉ូតូ ស្លាប់ ក្រោមកង់ រថយន្ត យ៉ាង អាណោចអាធ័ម កាលពីវេលា ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ សិ្ថត តាម បណ្ដោយ ផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

បើតាម ប្រភព ពី កន្លែង កើត ហេតុ បាន អោយ ដឹង ថា គេ បាន ឃើញ បុរស ម្នាក់ ជិះ ម៉ូតូ ម៉ាក Honda Dream សង់ ឆ្នាំ ២០២២ ពណ៌ ខ្មៅ ពាក់ស្លាក តាកែវ 1AA-6164 បើក បរ ដោយ ឈ្មោះ សុខ ថាវ បានធ្វើដំណើរ ក្នុង ទិស ទិសដៅ ពី កើត មក លិច ស្រប ទិស ជា មួយ រថយន្ដ ដឹក ទំនិញ មួយគ្រឿង ពណ៌ ស លាយ បៃតង ពាក់ ស្លាក លេខ ភ្នំពេញ 3G-4732។

លុះ ពេល ដល់ ពេល មក ដល់ ចំនុច កើត ហេតុ អ្នក បើក បរ រថយន្ដ ខាង លើ បាន ជ្រុល ទៅបុក ម៉ូតូ ពី ក្រោយ អូស ជា ច្រើនម៉ែត្រ បណ្ដាល ឲ្យ អ្នក បើក បរ ម៉ូតូ ស្លាប់ ក្រោម កង់ រថយន្ត ដឹកទំនិញ យ៉ាងអណោចអធ័ម ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមកអធិការ ដ្ឋានដើម្បីធ្វើការ សួរ នាំ ចំណែកម៉ូតូនិងរថយន្តធ្វើការវាស់វែងរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕ N