ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:កម្មករនិងកម្មការនីំចំនួន៦៥នាក់រងរបួសបន្ទាប់ពីរថយន្តត្រូវរថយន្តមួយគ្រឿងផ្សេងកៀរបណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ ស ពាក់ស្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់)។
បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀររថយន្តដឹកកម្មករមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ដឹកកម្មករនិងកម្មការនីចំនួន ៦៥ បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើងតែម្តងទៅ។
ប្រភពបានបន្តទៀតថាកម្មករចំនួន ០៥ នាក់ដែលរងរបួសនោះរួមមាន ១.ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ ឆ្នាំ (របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ (រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង)
២.ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង)។
៣.ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ
៤.ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ សម្រាកនៅពេទ្យអន្ទង់ក្រវៀន)
៥.ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ (រោងចក្រដុងរ៉ុង )។
ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងវត្ថុតាងរថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូចរងចាំដោះស្រាយនៅពេលក្រោយ៕ N