​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ បាន​បញ្ជា​អោយ​បង្កើន​ការត្រួតពិនិត្យ​សុខភាព​នៅ​តាម​ព្រំដែន​ក្រោយ​វៀតណាម​បាន​រកឃើញ​អូ​មី​ក្រុង​បំប្លែង​ខ្លួន​​ដែល​ឆ្លង​ខ្លាំង​ជាង​វីរុស​មុនៗ​និង​ថែម​ទាំង​អាច​គេច​ពី​វ៉ាក់សាំង​ថែម​ទៀត​។​

​ក្នុង​ឯកសារ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោ​កជិញ​បាន​និយាយថា កូរ៉ូ​ណាបំ​ប្លែងខ្លួន​ផ្លាស់ប្តូរ​ប្រែ​រូប​ជា​ប្រចាំ រួម​មាន​កូន​អូ​មី​ក្រុង​មួយ​ឈ្មោះថា​XBB​ដែល​ចម្លង​ខ្លាំង​ជាង​មុន​និង​ថែម​ទាំង​ពូកែ​​គេចចេញ​ពី​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​បាន​គ្រាន់បើ​ជាង​អូ​មី​ក្រុង​ដើម​ផង​។​

​ជនជាតិ​ចិន​ដែល​ធ្វើការ​រកស៊ី​នៅ​វៀតណាម កំពុង​បង្ហាញ​ឯកសារ​ដើម្បី​ចាកចេញ​ទៅ​ចិន​នៅ​ច្រក​ព្រំដែន​ភាគ​ខាងជើង​កាលពី​ថ្ងៃ​៨​មករា​២០២៣​។​វៀតណាម​ក៏​ប្រុងប្រយ័ត្ន​នៅពេល​ចិន​បើក​ព្រំដែន​ឡើង​​វិញ​ក្រោយ​ការ​រឹតបន្តឹង​អស់​បី​ឆ្នាំ​

​វីរុស​បំ​ប្លែងខ្លួន XBB​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ហូជីមិញ និង​នៅក្នុង​ខេត្ត​តៃនិញភាគខាងត្បូង នាំអោយពួក​អ្នកជំនាញការ​សុខភាព​ព្រមាន​ថា​វា​អាច​នាំអោយ​ផ្ទុះ​កូវី​ដ​១៩​ជា​ថ្មី​នៅ​ពេល​ខាងមុខ​។​

​លោ​កជិញ​បាន​និយាយថា បងប្អូន​ជីដូនមួយរ​បស់​វា​គឺ​XBB.1.5​បាន​និង​កំពុង​បង្ក​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ជាច្រើន​។​លោក​បាន​បន្តថា នៅ​ពេល​កំលាំង​ថ្នាំ​វ៉ាក់សាំង​កាន់តែ​ចុះខ្សោយ ករណី​​ឆ្លង​នឹង​ស្ទុះ​ឡើង​វិញ​អាច​នៅ​និទាឃ​រដូវ​ក្រោយ​ការ​ឈប់សម្រាក​ចូលឆ្នាំថ្មី ចំពេល​ប្រទេស​ជាច្រើន​បន្ធូរបន្ថយ​វិធានការ​បង្ការ​កូវី​ដ​១៩​។​

​ក្រៅពី​បង្កើន​ការត្រួតពិនិត្យ​តាម​ព្រំដែន លោ​កជិញ​ក៏​អំពាវនាវ​អោយ​បង្កើត​ការត្រួតពិនិត្យ​តាមដាន​នៅក្នុង​សហគម​ន៍​និង​មជ្ឈមណ្ឌល​វេជ្ជសាស្រ្តដើម្បីរ​ក​អោយឃើញ​វីរុ​សបំប្លែងខ្លួន​ថ្មី​អោយបាន​ទាន់​ពេល​។​​ការចាក់​វ៉ាក់សាំង​ក៏​ត្រូវ​ជំរុញ​ដើម្បី​ធានា​ថា មនុស្ស​វ័យចាស់ អ្នក​មាន​ជំងឺ​ប្រចាំកា​យ​និង​អ្នក​មិន​ទាន់​មាន​ភាពស៊ាំ​នឹង​កូវី​ដ ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​។​ក្មេង​អាយុ​ប្រាំ​ទៅ​១២​ឆ្នាំ​ក៏​គួរ​បន្ត​ចាក់​វ៉ាក់សាំង​​អោយ​ផង​ដែរ​។​

​វីរុស​XBB​ត្រូវបាន​រកឃើញ​នៅ​ហូជីមិញ​និង​តៃនិញ​

​វីរុស​XBB​ត្រូវបាន​រកឃើញ​ដំបូង​កាលពី​ខែ​សីហា​ឆ្នាំ​២០២២ តែ​នៅ​បួន​ខែ​មកនេះ​វា​បាន​បង្ហាញខ្លួន​នៅ​ជាង​៧០​ប្រទេស​និង​ដែនដី​។​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយថា វីរុស​អូ​មី​ក្រុង XBB​ព្រមទាំង​បងប្អូន​ជិតដិ​តរប​ស់វា XBB.1.5​កំពុង​ទទួលខុសត្រូវ​ការឆ្លង​៤៤​ភាគរយ​នៅ​អាម៉េរិក និង​ក៏បង្ក​ការឆ្លង​រាលដាល​នៅ​តំបន់​អាស៊ី​ខ្លះ រួម​មាន​ឥណ្ឌា​និង​សិង្ហ​បុរី​កាលពី​ខែតុលា​។​វីរុស​បំ​ប្លែងខ្លួន​​ទាំងពីរ​នេះ កំពុង​វិវត្ត​ខ្លួន​សន្សឹមៗ​ទៅ​វា​វីរុស​ចម្លង​គ្របដណ្តប់​ឈានមុខគេ​នៅ​ពេល​អនាគត​។​

​ចូល​ឆ្នាំ​ចិន​វៀតណាម​ដែល​នឹង​ចូលមក​ដល់​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត ជាការ​ឈប់សម្រាក​ជួបជុំគ្រួសារ​និង​ការធ្វើដំណើរ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​វៀតណាមនិងចិន ដោយ​ប្រជាជន​វិល​ទៅ​កាន់​ផ្ទះ​ ភូមិ​ស្រុក​និង​ក្រុង​កំណើត​ដើម្បី​​ជួបជុំ​គ្រួសារ​ឬ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ក្រុម​។​

​តំណាង WHO​នៅ​វៀតណាម​បាន​ចេញ​ការព្រមាន​អំពី​ការ​ឆ្លងកូវី​ដ​១៩ ដោយ​ថា​អូ​មី​ក្រុង​ថ្មី XBB​ងាយ​ឆ្លង​ដោយ​បង្ក​ហានិភ័យ​ខ្ពស់​ក្នុងអំឡុងពេល​ឈប់​សម្រាក​ឆ្នាំ​ថ្មី​នេះ​។​ក្រោយ​វីរុស​ថ្មី​នេះ​ត្រូវបាន​រកឃើញ​​នៅ​ក្រុង​ហូជីមិញ​និង​ខេត្ត​តៃនិញ តំណាង​WHO​លោកស្រី​អង់​ហ្គេ​ឡា ប្រា​ត​( Angela Pratt)​បាន​ព្រមាន​អំពី​កំណើន​នៃ​ការឆ្លង​ជំងឺ​នេះ​ក្នុងអំឡុងពេលចូឆ្នាំថ្មីចាប់ពី​ថ្ងៃ​២០​ដល់​២៦​មករា​។​

​លោកស្រី​បាន​និយាយថា ការលេចឡើង​នៃ​វីរុស​បំ​ប្លែងខ្លួន​ថ្មី​នេះ បង្ហាញថា ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​មិនទាន់​ចប់​ទេ​៕

​លោកស្រី​អង់​ហ្គេ​ឡា ប្រា​ត បាន​និយាយថា​XBB​និង​កូន​របស់​វា​បន្តទៀត កាន់តែ​ងាយ​ចម្លង​ជាង​វីរុស​មុនៗ ដែល​វា​ជា​ដំណឹង​គួរអោយ​ព្រួយបារម្ភ​