​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៩​ខែកក្កដា​មាន​៨​លើក​ស្លាប់​៧​នាក់​របួស​១៤​នាក់​

1050
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​៨​ដល់​ម៉ោង​២​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៨​លើក​(​យប់​៦​លើ​)​។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ៨​នាក់​(​ស្រី​ម្នាក់​) របួសស្រាល ៦​នាក់​(​ស្រី​៣​នាក់​)​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។​មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១១​នាក់ (​យប់​៧​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​៣​នាក់​) ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៩​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៨​នាក់ របួស​សរុប ១៥៧​នាក់ របួសធ្ងន់ ៨៤​នាក់ របួសស្រាល ៧៣​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៩​ខែកក្កដា​មាន​៨​លើក​ស្លាប់​៧​នាក់​របួស​១៤​នាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ