ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ: គិតត្រឹមថ្ងៃទី១០មករា២០២៣នេះនៅសល់រយ:ពេលតែ១១៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។
លោកថោង ខុនប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថានេះជាកំណត់ត្រាប្រវត្តិសាស្ត្រដែលកម្ពុជារង់ចាំអស់រយ:ពេល៦៤ឆ្នាំមកហើយ។លោកបានអំពាវនាវឲ្យបន្ដចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី”ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត ,ឆ្នាំ២០២៣ទស្សនាកម្ពុជា, រួមគ្នាដើម្បីកម្ពុជាស្អាតនិងបដិសណ្ឋារកិច្ចល្អ,រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរនិងឥទ្ធិពលគ្រឿងញៀន,និងកីឡារស់ក្នុងសន្ដិភាព”ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣ឲ្យទទួលបានជោគជ័យ។
សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះនេះកម្ពុជាបានរៀបចំកសាងនិងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធកីឡាចាំបាច់មួយចំនួនដូចជាពហុកីឡដ្ឋានជាតឨមរតកតេជោដែលជានិម្មិតរូបស៊ីហ្គេម២០២៣បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ថៃទី២៥កញ្ញាឆ្នាំ២០២២ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្រីហ៊ុន សែននិងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕​ N