​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ជាមួយ​កាត​រថយន្តក្រុង​សាធារណៈ​និង​កាត​វី​ង​

1696
ចែករម្លែក
  • 23
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ នឹង​រីករាយ​ជាមួយនឹង ការធ្វើដំណើរ ដោយ​ឥតគិតថ្លៃ​នៅលើ​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩ រហូតដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨​។ កម្មវិធី​ផ្តល់ជូន​នេះ គឺ​សម្រាប់តែ​អតិថិជន​ដែល​ទូទាត់​ថ្លៃ ធ្វើ ដំណើរ​ដោយ​ប្រើប្រាស់​កាត​រថយន្តក្រុង​សាធារណៈ និង​កាត​វី​ង​តែប៉ុណ្ណោះ​។

​កម្មវិធី​ពិសេស​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយទៀត​របស់​វី​ង​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង​បន្ទាប់​ការដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កាតរ​ថយ ន្ត ក្រុង​សាធារណៈ​ជា​លើកដំបូង​កាលពី​បី​សប្តាហ៍​មុន​។​កាត​រថយន្តក្រុង​សាធារណៈ អាចឱ្យ​អ្នកដំណើរ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ដោយ​គ្រាន់តែ​ថេប កាត នៅលើ​ម៉ាស៊ីន​អេឡិចត្រូនិក​ដែល​បំពាក់​នៅ​ឡានក្រុង​ទាំង​១៥៥ ។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង មានប្រសាសន៍ថា “​ការផ្តល់ជូន នេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​កាន់តែ​ច្រើន និង​ចំណាយ​ថវិកា​តិច ជំរុញ​ស្មារតី នៃ​ការធ្វើដំណើរ​តាម​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ផ្តល់នូវ​បទពិសោធន៍​នៃ ការធ្វើដំណើរ បែប​ថ្មី​ដែល​ប្រកបដោយ​ភាពងាយស្រួល​”​។​

​លោក​ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្ថែមថា​“​វា​ពិតជា​រឿង​ដ៏​សាំញ៉ាំ​សម្រាប់​អ្នកធ្វើ​ដំ ណើ រ ជាច្រើន​ដោយសារ​ពួកគាត់​ត្រូវ​ត្រៀម​លុយរាយ​មុនពេល​ធ្វើដំណើរ​តាម​រថយន្តក្រុង​។ ជាមួយនឹង​កាត​រថយន្តក្រុង​សាធារណៈ​អ្វីដែល​អ្នកត្រូវការ​គឺ​គ្រាន់តែ​កាត​មួយ​តែប៉ុណ្ណោះ​។​អ្នក​អាច​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើដំណើរ​ពី​កណ្តាល​ទីក្រុង​ទៅលេង​សាច់ញាតិ​របស់ អ្នករស់នៅ​ក្នុង​ជាយក្រុង​និង​កន្លែង​ជាច្រើន​ទៀត​។

​កម្មវិធី​ជិះឡាន​ក្រុង​ដោយ​ឥតគិតថ្លៃ​នេះ​គឺ​គ្រាន់តែ​ជាការ​ផ្តល់ជូន​មួយ​ក្នុងចំណោម​ការផ្តល់ជូន​ជាច្រើន​សម្រាប់​អតិថិជន​ដែល​ប្រើ ប្រាស់ កាត​រថយន្តក្រុង​សាធារណៈ និង​កាត​វី​ង​”​។​កាត​រថយន្តក្រុង​សាធារណៈ ដែល​ផ្តល់ជូន​ដោយ​វី​ង មាន​ពីរ​ជម្រើស​សម្រាប់​អតិថិជន ។ កាត​ពណ៌ ខៀវ គឺ​សម្រាប់​សិស្ស មនុស្ស​ចាស់​ព្រះសង្ឃ​បុគ្គលិក​រោងចក្រ​ជនពិការ​និង​កុមារ​កម្ពស់​ក្រោម​១​ម៉ែត្រ​ដែល​អតិថិជន​អាច​ជិះ​បាន​១៨០​ដងដោយ​ឥតគិតថ្លៃ​។​

​កាត​ពណ៌​ខៀវ​មានតម្លៃ​៤.០០០​រៀល​ដែល​អតិថិជន​អាច​បញ្ចូល​ចំនួន​ជិះ​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​ស្ថានីយ៍​ឡានក្រុង​។​កាត​ពណ៌​បៃតង​គឺ​សម្រាប់​អតិថិជន​ទូទៅ​។​កាត​នេះ​មានតម្លៃ​១​ពាន់​រៀល​និង​មាន​ទឹកប្រាក់​ក្នុង​កាត​ចំនួន​៦​ពាន់​រៀល​សម្រាប់​ធ្វើដំណើរ​ដែល​អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​កាត នៅ​គ្រប់​ភ្នាក់ងារ​វី​ង​គ្រប់​ទីកន្លែង​។ លើសពីនេះទៅទៀត អតិថិជន​ដែលមាន​កាត​វី​ង​ទាំងអស់ ក៏​អាចយ​កកាត​វី​ង​របស់ខ្លួន​ឱ្យ​ដំណើរការ​ប្រព័ន្ធ​គិតលុយ​លើ​រថយន្តក្រុង​នៅតាម​បញ្ជរ​ស្តង់​ស្ថិតក្នុង​ស្ថានីយ៍​រថយន្តក្រុង ឬ​ការិយាល័យ​កណ្តាល​ធនាគា​រ​ឯកទេស​វី​ង​។

​សម្រាប់​អតិថិជន​វី​ង ដែល​ប្រើប្រាស់​គណនី គ្មាន កាត ពួកគាត់​ត្រូវតម្រូវ​ឲ្យ​បង្កើត​កាត​វី​ង ឬ​ជាវ​កាត​ពណ៌​បៃតង​ដើម្បី​ទូទាត់​តាម​អេ​ឡិច​ត្រួ​និក​ពេល​ឡើង​ជិះ​រថយន្តក្រុង​សាធារណៈ​។​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​អំពី​កាត​រថយន្តក្រុង​សាធារណៈ​នេះ​គឺថា​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង​ដែល​អាចឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ដូចជា ផ្ទេរប្រាក់ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ និង​ទិញ​ទំនិញ​តាម​អន​ឡាញ​ជាដើម​៕S/

​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ជាមួយ​កាត​រថយន្តក្រុង​សាធារណៈ​និង​កាត​វី​ង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ