ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃ គូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពេលនេះរាជរដ្ឋា ភិបាល កំពុងតែយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹង បទល្មើសផ្សេងទៀត។ ក្នុងនោះ អំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយ មិនត្រូវទម្លាក់ដៃនោះទេ។បទល្មើសជួញដូរមនុស្ស ជាបទល្មើស មួយ កើតឡើងដោយមានភាពស្មុគស្មាញណាស់ ដូចជាការ រំលោភសិទ្ធិមនុស្សហើយក៏មានបទល្មើស ផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។

សម្ដេចក្រឡាហោមបានលើកឡើងថា កាលពេលមុន ក្នុង មួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ហើយមកដល់ ពេលនេះក្នុងមួយថ្ងៃមានមួយបណ្តឹង ខណៈថ្ងៃខ្លះក៏គ្មាន បណ្តឹងផងដែរ។ នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹង សុំឱ្យជួយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹង របស់ជន រងគ្រោះ ឱ្យបានអស់ និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។បើសិនអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើស នៅពេលទទួលបាន បណ្តឹង ហើយមិនបានដោះស្រាយនោះ នៅថ្ងៃណាមួយនឹង រក ឃើញជាមិនខាន។

សម្ដេចក្រឡាហោមបញ្ជាក់ថា «បើបិទបាំងមានន័យថា យើង គាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងនឹង ឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ ។មួយទៀត អ្នកធ្វើការនៅអន ឡាញមាន វីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺ បទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការ នោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួច ពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅ ចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ។ បើ មន្ត្រី នគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី បានប្រាប់ដល់អង្គពិធីថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង ។ចពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន គឺមាននៅក្នុងបញ្ជីអស់ហើយ។ ដូច្នេះ មិនអាចលាក់បាំងបានទេ ៕សរន​ / N