ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ៖ ធនាគារអេ ប៊ី អេ (ABA)បានក្លាយជា ដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារសម្រាប់ព្រឹត្តិការណ៙ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣(Camsoc)មានប្រសាន៍ថាCamso c បាន កំណត់គោលការណ៍សន្សំសំចៃនិងធ្វើឲ្យមានភាពអស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ថ្ងៃទី១០មករាABAបានផ្ដល់ការគាំទ្រចំណាត់ថ្នាក់Premiumដែលជាចំណាត់ថ្នាក់ទី១ក្នុងការឧបត្ថម្ភដល់ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
លោកវ៉ាត់ ចំរើន ពន្យល់ថាចំណាត់ថ្នាក់Premiumត្រូវបានកំណត់ ពីមួយលានដុល្លារកន្លះដល់ពីរលានដុល្លារ។
ចំណាត់ថ្នាក់Premiumនេះសព្វថ្ងៃមានក្រុមហ៊ុន៤-៥ហើយដែលកំពុងធ្វើការជាមួយCamsocដើម្បីក្លាយជាដៃគូផ្លូវការផ្លូវការដើម្បីឧបត្ថម្ភតំបន់នេះ។
បន្ថែមលើនេះCamsocកំពុងធ្វើការសម្រួលដល់ការងាររៀបចំស្វែងរកធនធាននិងការឪបត្ថម្ភនានាដូចជាការគៀងគរពីសប្បុរសជនក្នុងប្រព័ន្ធមួយដែលមានការការពារត្រឹមត្រូវនិងមានតម្លាភាពក្នុងការគ្រប់គ្រង៕សរន / N