បុរស​ម៉ាឡេស៊ី​ម្នាក់​ត្រូវបាន​ពិន័យ​ជាង ៤០០ ដុល្លារ​ពីបទ​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ​ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ​

1150
ចែករម្លែក

​បុរស​ម្នាក់​នៅ​រដ្ឋ​កេ​ឡាន់​តាន់ ដែល​បាន​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ១.៨០០ រីង​ហ្គី​ត (៤៤៦ ដុល្លារ​) ដោយ​តុលាការ​ហ្គ័​រមូ​សាង​សារី​យ៉ា (Gua Musang Syariah) នៅ​ភាគ​ឦសាន​ឧបទ្វីប​ម៉ាឡេស៊ី​។​

​កាសែត Harian Metro បាន​រាយការណ៍​ថា បុរស​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេងស្រី​ដ៏​ឱឡារិក​និង​ពហុ​ពន្ធភាព​ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ​។ បុរស​នោះ​មាន​ភរិយា​២​នាក់​រួចទៅហើយ​។​

​គាត់​បាន​សារភាពថា​មាន​ពិរុទ្ធ​ចំពោះ​បទចោទប្រកាន់​ទាំង​២​។​

​លោក​ចៅក្រម ម៉ូត សួ​បាយ​នី ហ៊ូ​ស​សេន បាន​ផ្តន្ទាទោស​បុរស​នោះ​ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន ៩០០ រីង​ហ្គី​ត​សម្រាប់​ការចោទប្រកាន់​នីមួយៗ​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា អ្នកចៀរ​ជ័រកៅស៊ូ​អាយុ ៤១ ឆ្នាំ​រូបនោះ​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា ១៩ និង​មាត្រា ១២៤ នៃ​ច្បាប់​គ្រួសារ​អ៊ីស្លាម​លេខ ៦ ឆ្នាំ ២០០២ ដែលមាន​ស្ថាន​ទម្ងន់ទោស​ពិន័យ​ជា​ប្រាក់​ចំនួន ១.០០០ រីង​ហ្គី ឬ​ជាប់គុក​រយៈពេល ២ ខែ​៕ ដោយ៖ កញ្ញាដាលីស

បុរស​ម្នាក់​នៅ​រដ្ឋ​កេ​ឡាន់​តាន់ ដែល​បាន​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ ១១ ឆ្នាំ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ១.៨០០ រីង​ហ្គី​ត

ទីតាំងផ្សាយពាណិជ្ជកម្ម