ដោយៈ សម្បត្តិ/ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចុះបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង និងអ្នកមើលការ ព្រមទាំងដកហូតម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី ៕/R