ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម២០២៣ខេមសុក (Camsoc) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិសេសមួយដឹកនាំដោយលោកបណ្ឌិតថោង ខុនអនុប្រធានអចិន្ត្រៃយ៍ Camsoc ដើម្បីបូកសរុបការងារ និងវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ Games Time ឆ្នាំ២០២៣ដែលជាឆ្នាំស៊ីហ្គេម។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្ដោតការយកចិត្តទុកដាក់លើរបាយការណ៍សំខាន់ៗដែលរំលេចចេញពីស្នាដៃ និងសមិទ្ធិផលការងារជាច្រើនរបស់គណៈកម្មការជំនាញនីមួយៗដែលបានធ្វើក្នុងឆ្នាំ២០២២។
ឆ្នាំ២០២២ គឺជាឆ្នាំដែលស្ដារការងារពីវិបត្តិកូវីដ១៩ ដែលគ្រប់ផ្នែកទាំងអស់ត្រូវធ្វើការដោយមានទំនុកចិត្តដើម្បីឆ្ពោះទៅឆ្នាំ២០២៣។
បន្ទាប់ពីគណៈកម្មការជំនាញទាំងអស់ផ្ដល់ធាតុចូលដល់គណៈអចិន្ត្រៃយ៍ Camsoc រួចហើយប្រសិនបើមិនមានការប្រែប្រួលទេនោះនៅថ្ងៃទី២០ ខែមករាខាងមុខនេះនឹងមានកិច្ចប្រជុំបូកសរុបក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រមុខ Camsoc ព្រមទាំងមានការអញ្ជើញចួលរួមដោយអភិបាលរាជធានី/ខេត្ត និងស្ថាប័នពាក់ព័ន្ធរួមទាំងគណៈកម្មការជំនាញនានា។ ជាមួយគ្នានេះ Camsoc ត្រូវត្រៀមលក្ខណៈបញ្ជាក់ពីបទបញ្ជាជាក់លាក់មួយពីសម្ដេចពិជ័យសេនាទៀ បាញ់នៅក្នុងការរៀបចំ Games Time ក្នុងពេលយើងប្រតិបត្តិការរៀបចំ Games។ អ្វីៗគឺយើងដើរទៅដោយរលូន និងមានមោទនភាពយ៉ាងស្វាហាប់ជានិច្ចក្នុងការត្រៀមលក្ខណៈនេះដើម្បីភាពជោគជ័យនៃការទទួលធ្វើជាម្ចាស់ផ្ទះនៃឞ្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕R