ភ្នំពេញ:សហព័ន្ធខ្មែរកីឡាហែលទឹកបានដាក់កាលបរិច្ឆេទសម្រាប់ការប្រកួតជើងឯកជាតិឆ្នាំ២០២២ជាផ្លូវការហើយ។

តាមការគ្រោងទុកនោះការប្រកួតនឹងមានរយ:ពេល៣ថ្ងៃពីថ្ងៃទី១៨ដល់២០មករា២០២៣នាអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។

ការប្រកួតត្រូវបានកម្រិតជា៲២ប្រភេទអាយុគឺសម្រាប់កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ចំពោះកីឡាការិនីក៏ត្រូវបានកំណត់យកអាយុពី១២ឆ្នាំឡើងទៅដូចគ្នា។
សម្រាប់កីឡាករមាន១០វិញ្ញាសាគឺហែលរបៀបសេរី៥០ម៉ែត្ររបៀបសេរី១០០ម៉ែត្រ របៀបសេរី២០០ម៉ែត្ររបៀបកង្កែប៥០ម៉ែត្រនិង១០០ម៉ែត្ររបៀបផ្ងារ៥០និង១០០ម៉ែត្រហែលរបៀបមេអំបៅ៥០និង១០០ម៉ែត្រនិងហែល៤របៀបឯកត្តជន២០០ម៉ែត្រ។
សម្រាប់កីឡាការិនីមាន១០វិញ្ញាសាដែរគឺហែលរបៀបសេរី៥០_១០០ម៉េត្រនិង២០០ម៉ែត្រហែលរបៀបកង្កែប៥០និង១០០ម៉ែត្រហែលផ្ងារ៥០និង១០០ម៉ែត្រហែលរបៀបមេអំបៅ៥០និង១០០ម៉ែត្រនិងហែល៤របៀបឯកត្តជន២០០ម៉ែត្រ៕/PC