ដោយៈមុនីរ័ត្ន/ ស រិទ្ធ​ ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយកិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមករា នេះថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា កាលពីថ្ងៃទី១០ ខែមករា ។ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែធ្នូ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា “យើងបានប្រកាសឃាត់ខ្លួនកាលពីម្សិលមិញហើយ (១០ មករា) ហើយយើងស៊ើបអង្កេតរឿងនេះ អស់១២, ១៣ខែដែរ ហើយយើងគិតថា ម៉ោងនេះគាត់កំពុងនៅមុខព្រះរាជអាជ្ញាហើយ៕សរន​ / N

រូបថត កោះសន្តិភាព