ភ្នំពេញ: នៅសល់ពេលមិនយូរទៀតទេលោក កៃស៊ូកេ ហុងដា (Keisike Honda)នឹងបញ្ចប់តំណែងជាអ្នកចាត់ការទូទៅ របស់ក្រុមជម្រើសជាតិកម្ពុជាហើយនិយាយឱ្យខ្លីគឺក្រោយស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ជាមួយក្រុមជម្រើសជាតិឈុតធំលោកបានបញ្ចប់បេសកកម្មបន្ទាប់ពីព្រឹត្តិការណ៍AFF Mitsubishi Electric Cup 2022 គឺក្រោយថ្ងៃ២មករា២០២៣បន្ទាប់ពីកម្ពុជាចាញ់ថៃ១ទល់៣ធ្វើឱ្យកម្ពុជាខកខានមិនបានឡើងទៅវគ្គបន្ដនោះ។

ពេលនេះ បេសក កម្មរបស់លោកKeisuki Honda គឹលោក បន្ដដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំសម្រាប់ស៊ីហ្គេមប៉ុណ្ណោះ។

សូមបញ្ជាក់ថាលោកKeisike Hondaបានចូលមកដឹកនាំក្រុម ឈុតធំកម្ពុជាតាំងពីខែសីហាឆ្នាំ២០១៨រហូតមកដល់ឆ្នាំ២០២៣នេះ។

ជាមួយនឹងបេសកកម្មជិតនឹងបញ្ចប់នោះលោកមាស ចាន់ណា អតីតគ្រូបង្វឹកក្លិបវិសាខាកំពុងតែពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់តំណែងលោកHonda។លោកមាស ចាន់ណាពេលនេះគឺជាបេក្ខភាពនាំមុខឝេក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជមរើសជាតិបន្ទាប់ពីលោកKeisuke Honda បញ្ចប់បេសកកម្មក្រោយស៊ីហ្គេម។
លោកមាស ចាន់ណា អតីតជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិប ណាហ្គា វើលដ៍លោកជាអ្នកទាត់បាល់ចេញពីជ្រុងដ៏អស្ចារ្យ មួយរូបដែលស្រុកខ្មែរមិនមាននរណាធ្វើបាន។
ចាំមើលលោកមាស ចាន់ណាប្ជែងបានកៅអីនេះដែរឬទេ?៕សរន​ / N