ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី១១ខែ មករា២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក Vahit Kirisci រដ្ឋ មន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់នៃប្រទេសតួកគីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិ ភាពរាជធានីភ្នំពេញ ។ នៅក្នុងជំនួបនោះសម្តេចតេជោបានស្នើឲ្យតួកគីពិចារណារៀបចំឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីជាការសម្រួលនិងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះលោក Vahit Kirisci បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោជូនចំពោះប្រជាជនកម្ពុ ជាទាំងមូលដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំដឹកនាំកិច្ចប្រជុំកំ ពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

លោក Vahit ក៏បានជម្រាបជូនសម្ដេចតេ ជោថាដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគ្រប់វិស័យពិសេសជំរុញអនុវត្តលើ កិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេ ខាកន្លងមក ។

លោក Vahit បានបន្តថាប្រទេសទាំងពីរកម្ពុជាតួកគីមានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុង១ឆ្នាំ ។ ក្នុងនោះរួមមានវិស័យកសិកម្មការកែច្នៃផលិត ផលកសិកម្ម សម្រាប់នាំចេញវាស៊ីវិស័យវារីវប្បកម្ម វិស័យគ្រឿងយន្តកសិកម្ម វិស័យសំ ណង់ វិស័យព័ត៌មានវិទ្យា វិស័យម្ហូបអាហារហាឡាស់ វិស័យអប់រំការផ្ដល់អាហាររូបករ ណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេ សតួកគី, ការហោះហើរត្រង់ពីប្រទេសតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជានិងវិស័យជាច្រើនដទៃទៀត ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែង អំណរគុណចំពោះការពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីតួគីជូនចំពោះសម្ដេ ច ។ ហើយសម្តេចក៏បានសុំផ្ញើនូវការផ្ដាំសួរសុខទុក្ខចំពោះលោកប្រធានាធិបតីតួគីវិញផងដែរ។

ជាមួយនោះដែរសម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះការថ្លែងអំពីជោគ ជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។ ហើ យសម្ដេចបានលើកទឹក ចិត្តឱ្យមានការជំរុ ញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្ដានុពលដែលបានលើកឡើង ។ ហើយបានផ្ដល់អនុសាសន៍ជូនលោក Vahit គប្បីណាលើកទឹកចិត្តឱ្យមានអ្នកវិនិយោគទូកគីមកវិនិយោគនៅកម្ពុជាតាមរយៈការវិនិយោគលើម៉ាស៊ីនកែច្នៃសង់ឃ្លាំងស្តុកនិងរៀបចំបណ្ដាញប្រមូលទិញផលិតផលកសិ កម្មពីប្រជាជនកម្ពុជា យកមកកែច្នៃហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសតួកគី ផងនិងទីផ្សារប្រទេសដទៃផង ។ សម្តេចបន្តថាកម្ពុជាមានវត្ថុធាតុដើមច្រើនដូចជាស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្រូវ ដែលអាច កែច្នៃធ្វើការនាំចេញ ។

ជាមួយគ្នានោះដែរសម្តេចបានស្នើឲ្យមានការពិចារណារៀបចំឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរដើ ម្បីជាការសម្រួលនិងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ ៕