ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈធិតបីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥នាក់តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនៃគណបក្សប្រជាជនឃុំតាបែន ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាបែនស្រុកស្វាយចេក ដែលមានការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេកនិង ប្រធានក្រុមការងារចុះជួយឃុំតាបែន លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិតាបែនជាច្រើននាក់។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាថ្មីចំនួន ១២៥នាក់ ដែលបានស័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។

លោក សិទ្ធិ ឡោះ ក៏បានគូសបញ្ជាក់ថា រយៈពេល៤៤ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ បានជម្នះ រាល់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន ក្នុងនោះសង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍ ការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរ៕/PC