កូន​កើត​មិន​គ្រប់​ខែ​ប្រឈម​នឹង​ជំងឺរ​ពិស​ច្រើន​ខុសធម្មតា​

1540
ចែករម្លែក

​យោងទៅតាម​សារព័ត៌មាន Mail Online បានឱ្យដឹងថា ទារក​កើត​មិន គ្រប់​ខែ​រយៈពេល​មួយខែ ទំនងជា ប្រឈម​នឹង​ជំងឺរ​ពិស​ច្រើន និង​មិនចេះ ស្តាប់​គ្នា ខុសធម្មតា (Attention Deficit Hyperactivity Disorder ADHD) ក្នុង ជីវិត​ថ្ងៃក្រោយ​។​
​ ​
​អ្នកស្រាវជ្រាវ​ក្នុងប្រទេស ន័​រ​វែ​សបាន​ប្រៀបធៀប​ក្រុម​ក្មេងៗ​ដែល កើត​មិន​គ្រប់​ខែ​ជាមួយ នឹង​ក្រុម​ក្មេងៗ ដែល​កើត​គ្រប់​ខែ​ដើម្បី​មើលថា តើ​វា មាន​ទំនង​ជាមាន​រោគសញ្ញា​នៃ​ជំងឺ ADHD ដូចជារ​ពិស​ខ្លាំង និង​និយាយ​មិន ចេះ​ស្តាប់​គ្នា​ក្នុង​វ័យ​ត្រៀម​ចូលរៀន និង ចូលរៀន ឬ​អត់​។​
​ ​
​ក្មេង​ត្រូវបាន​ចាត់ទុកថា​ពេញ វ័យ​នៅពេល​ពួកគេ​កើត​ក្នុងពេល អាយុ ពី ៣៧​សប្តាហ៍​ឡើងទៅ​។ ពួកគេ​ត្រូវ បានចាត់ទុក​ថា​កើត​មិន​គ្រប់​ខែ​ហើយ​។ ក្នុងការ​សិក្សា​នេះ អ្នកស្រាវជ្រាវ​បាន រកឃើញថា ក្មេង​ដែល​កើត​យ៉ាងហោច ណាស់ បួន​សប្តាហ៍​មុន​គ្រប់​ខែ (​សប្តាហ៍​ទី​៣៣ ចុងក្រោយ​) ទំនងជា​បង្ហាញ​រោគ សញ្ញា​នៃ​ជំងឺ ADHD ជាង​ក្មេង​កើត​គ្រប់ ខែ​។ ទំនាក់ទំនង​នេះ កើត​ឡើងលើ ក្មេងស្រី​ច្រើនជាង​ក្មេងប្រុស​។​
​ ​
​ជំងឺ ADHD គឺជា​ជំងឺ​ដែល ស្មុគស្មាញ​មួយ ហើយ​មូលហេតុ​របស់​វា ក៏​មិនទាន់​យល់ដឹង​ពេញ លេញ​ដែរ​។ កត្តាបរិស្ថាន​ដូចជា ក្មេង​កើត​មិន​គ្រប់​ខែ និង​ហ្សែ​ន​សុទ្ធតែ​ដើរតួនាទី​ក្នុង​រឿង នេះ​ខ្លាំង​។ ខណៈពេលដែល​មិនមាន វិធីសាស្ត្រ​ណាមួយ​ដែល​ធានាថា អាច​បង្ការ​ការ​សម្រាល កូន​មិន​គ្រប់ ខែ​បាន តែ​ម្តាយ​អាច​បន្ថយ​ការប្រឈមមុខ​បាន​តាមរយៈ​ការរស់នៅ​បែប​សកម្ម និង​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់បារី ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម