ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ស្តេវិន ស្ពីលបឺក (Steven Spielberg) បានដណ្តើមពានរង្វាន់កំពូល រួមទាំងពានរឿងភាគល្អដាច់គេនៅកម្មវិធី Golden Globesកាលពីថ្ងៃអង្គារទី១០មករាសម្រាប់ភាពយន្តផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅរបស់គាត់ The Fabelmans ខណៈតារាក្នុងបញ្ជី A របស់ហូលីវូដរូបនេះបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ធំដំបូងគេនៅឆ្នាំ ២០២៣ ទោះបីជាមានរឿងអាស្រូវជាច្រើនជុំវិញអ្នករៀបចំកម្មវិធីនេះក៏ដោយ។
ពានរង្វាន់ភាពយន្តកំពូលផ្សេងទៀត គឺរឿងកំប្លែងឬតន្ត្រីល្អបំផុតគឺបានទៅភាពយន្ត “The Banshees of Inisherin”ជារឿងសោកនាដកម្មបែបកំប្លែងអំពីមិត្តភាពបែកបាក់នៅលើកោះដាច់ស្រយាលអៀរឡង់ ដែលបានបញ្ចប់រាត្រីជាមួយនឹងរង្វាន់ភាពយន្តច្រើនជាងគេបំផុត។
លោកស្ពីលបឺក ដែលបានទទួលពានអ្នកដឹកនាំរឿងល្អដាច់គេផងដែរនោះ បានថ្លែងអំណរគុណដល់គ្រួសាររបស់គាត់ រួមទាំងម្តាយស្លាប់ទៅរបស់គាត់ ដែលគាត់និយាយថាច្បាស់ជា”នៅទីនោះមានអារម្មណ៍មោទនភាពអំពីរឿងនេះឥឡូវនេះជាក់ជាពុំខាន”។
រឿង The Fabelmans រៀបរាប់អំពីអាពាហ៍ពិពាហ៍ប្រេះឆារបស់ឪពុកម្តាយរបស់លោកស្ពីលបឺកការសម្លុតកំហែងប្រឆាំងនឹងពួកជ្វីហ្វនិងការខិតខំប្រឹងប្រែងដំបូងរបស់អ្នកដឹកនាំរឿងរូបនេះក្នុងការផលិតខ្សែភាពយន្តដែលគ្មានថវិកាជាមួយមិត្តវ័យជំទង់របស់គាត់។
គាត់បានប្រាប់ទស្សនិកជនលំដាប់បញ្ជី A នៅសាល Beverly Hiltonថា “មនុស្សគ្រប់គ្នាមើលមកខ្ញុំជាសាច់រឿងជោគជ័យ…ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាយើងជានរណាទេរហូតដល់យើងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រាប់អ្នកគ្រប់គ្នាថាយើងជានរណា”។
លោកស្ពីលបឺកបាននិយាយថា ខ្សែភាពយន្តដូចជា “E.T.” និង “Close Encounters of the Third Type” បានប្រើប្រាស់ធាតុពីជីវិតពិតរបស់គាត់ ប៉ុន្តែគាត់”មិនដែលមានភាពក្លាហានក្នុងការបង្ហាញរឿងនេះដោយងើយក្បាលឡើងលើនោះទេ” រហូតមកដល់ពេលនេះ៕
លោក ស្តេវិន ស្ពីលបឺក ដណ្តើមបានពានកំពូល ២ ក្នុងកម្មវិធី Golden Globes កាលពីថ្ងៃអង្គារ