ដោយៈសុផល/ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា អមដំណើរដោយ លោក ស សុខា អនុប្រធាន ស.ស.យ.ក.និងជា ប្រធានក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.)នៃ ស.ស.យ.ក នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបជាមួយ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពរបស់សាកលវិទ្យាល័យ និងស្វែងយល់ពីស្ថានភាពនានា ជាពិសេសបន្តពិភាក្សាលើការងារអភិវឌ្ឍសមត្ថភាពយុវជនក្នុង និងក្រៅ ក្របខណ្ឌការងារស្ម័គ្រចិត្ត ស.ស.យ.ក.ធ្វើយ៉ាងណាពង្រី ការ ផ្ដល់ឱកាសដល់យុវជន និងនិស្សិតនៅសកលវិទ្យាល័យ បន្ថែមទៀត។
ជំនួបនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជា សមា ជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្មជាច្រើនរូប។
មិនខុសពីសព្វមួយដងបន្ទាប់ពីជួបជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ លោក ហ៊ុន ម៉ានី បានបន្តជួបជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ប្រចាំនៅសាកល វិទ្យាល័យភូមិន្ទកសិកម្មផងដែរ។
នាឱកាសសំណេះសំណាលនោះ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសាកលវិទ្យាល័យទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ស្ម័គ្រចិត្តចូលរួមជាមួយ ស.ស.យ.ក និងសម្រេច បានសមិទ្ធផលជាច្រើន ក្រោមការដឹកនាំយ៉ាងមុតមាំរបស់ លោកបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ កសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍លើកឡើងអំពីការគាំទ្រ និងការជំរុញដល់ការស្វែងរកឱកាសបន្ថែមសម្រាប់យុវជនដើម្បីពង្រីក ការចូលរួមរបស់ពួកគាត់ក្នុងកិច្ចការសង្គម និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយវិស័យនានា ជាពិសេសពង្រឹងសមត្ថភាពដល់ប្អូនៗនិស្សិត ដើម្បីកម្ពុជាទទួលបានធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ឹង រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការបេជ្ញាចិត្តបន្តបេសកកម្មបំពេញ ភារកិច្ច និងសកម្មភាពការងាររបស់ខ្លួន ទាក់ទងទងទៅនឹងការងារយុជនឱ្យបានល្អប្រសើរស្របតាមតម្រូវការរបស់ ក.យ.គ. និងស.ស.យ.ក.ខិតខំ ប្រឹងប្រែងធ្វើចលនា កៀគរ និងប្រមូលផ្ដុំនិស្សិត ដើម្បីគាំទ្រ និងចូលរួម ក្នុងសកម្មភាពនានារបស់ស.ស.យ.ក.បន្តចូលរួមសហការក្នុងការផ្ដល់ យោបល់ដល់ ក.យ.គ. ដើម្បីទទួលបាន ជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ សហការក្នុងការអប់រំ និងបណ្ដុះមនសិការ លើកទឹកចិត្តដល់និស្សិតឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ជាពិសេសផ្ដល់កិច្ចសហការល្អដល់ក.យ.គ.សម្រាប់ការរៀបចំ សិក្ខាសាលា ឬព្រឹត្តិការណ៍សំខាន់ៗ ហើយលើសពីនោះថែមទៀតផ្ដល់កិច្ចសហការជាមួយក.យ.គ.ដើម្បីចូលរួមផ្សព្វផ្សាយអំពីបេសកកម្ម នានា របស់ស.ស.យ.ក.និង បំពេញការងារផ្សេងៗប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ជានិច្ច៕សរន/r