ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនិងម្ចាស់ទីតាំងដែលផ្ដល់សេវាកម្មស្នាក់នៅ នៅក្នុងរាជធានីភ្នំពេញទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយនៅសាលារាជធានីភ្នំពេញ ដើម្បីអោយការគ្រប់គ្រងការស្នាក់នៅដំណើការទៅដោយរលូន ជៀសវាងកើតឡើងបទល្មើសផ្សេងៗ ទាំងការជួញដូរមនុស្សក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែខែមករាឆ្នាំ ២០២៣នេះ ក្រោមវត្តមានលោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។

លោកហួត ហៃ បានមានប្រសាសន៍ថា ការអញ្ជើញបងប្អូនម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់អូតែល ម្ចាស់ផ្ទះសំណាក់មកប្រជុំសព្វផ្សាយនាពេលនេះ ក្នុងគោលបំណងឲ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្រប់គ្រងការស្នាក់នៅឲ្យបានល្អប្រសើរ ទាំងការផ្ដល់សេវា ហូបចុក បរិស្ថានល្អ ពិសេសគឺការទប់ស្កាត់នៅបទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន
ការជួញដូរមនុស្សជាដើម។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះក៏បានធ្វើបទបង្ហាញអំពីការផ្ដល់សេវា តាមរយៈច្រកចេញ ចូលតែមួយ ជុំវិញការផ្ដល់អាជ្ញាប័ណ្ណទៅឲ្យបងប្អូនដែលរកស៊ីអាជីអាជីវកម្មដ្ឋាន ខាងផ្នែកទេសចរណ៍នេះដែរ ផ្សព្វផ្សាយឲ្យបងប្អូនចេះ បង្ការទប់ស្កាត់នៅបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ពោលគឺការស្នាក់នៅ ដាច់ខាតម្ចាស់អាជីវកម្មដ្ឋានត្រូវតែគូបពីរប៉ាស្ព័រឬអត្តសញ្ញាណប័ណ្ណភ្ញៀវដែលចូលស្នាក់នៅទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ចៀសវាង មានបទល្មើសកើតឡើង គឺយើងអាចកំណត់មុខសញ្ញាដែលឈានទៅដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្កមកដាក់ទោសទាន់ទៅតាមច្បាប់បាន។

លោកបញ្ជាក់បន្ថែមថា ក្រោយបើកឲ្យមានដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍បានកម្រើកឡើងវិញ ដូច្នេះទាមទារឲ្យម្ចាស់អាជីកម្មដ្ឋានទាំងអស់ត្រូវតែត្រៀមខ្លួនត្រៀមលក្ខណៈដើម្បីទទួលភ្ញៀវទេសចរ ដែលមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ៕ N