ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានមាន​ប្រសាសន៍​ជុំវិញបញ្ហផ្ទះនិងដីរបស់លោក គង់ គាំថាតាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែ​ជា​​កម្មសិទ្ធិរបស់ក្រសួងការបរទេសហើយវាដល់ពេលដែលក្រសួងការបរទេសមានតម្រូវ​ការយកផ្ទះនិងដីនេះត្រឡប់មកវិញដើម្បីចាត់ចែងប្រើប្រាស់ប ម្រើឱ្យកិច្ចការ​របស់ក្រសួង​វិញ។

 

សម្តេចតេជោបានសរសេរនៅលើផេកហ្វេ សបុកផ្លូវការ​នៅលើផេកផ្លូវការនារសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២៣ថា “ខ្ញុំបានទទួ លព័ត៌មានតាមហ្រ្វេសញូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ។ ខ្ញុំទទួលស្គាល់ថាអ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិតពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជា ក់​​យ៉ាងច្បាស់ថា«ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះខ្ញុំពិតជា​បាន​ជូន​ព័ត៌មានចំពោះលោករដ្ឋមន្រ្តីដោយមិនអាចខ្វះការគួរសមនោះឡើយហើយលោករដ្ឋ​មន្រ្តីក៏​បានយោគយល់រហូតមក »។

សម្ដេចតេជោគូសបញ្ជាក់ថា”ខ្ញុំពិតជាមានការ​យោគ​យល់ចំពោះស្នាក់នៅផ្ទះរបស់ក្រសួងការបរទេសប៉ុន្តែខ្ញុំពុំដែលបានស ម្រេចប្រគល់​ផ្ទះនិងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេហើយផ្ទះនិងដីនោះនៅតែ​ជាកម្មសិទ្ធិរបស់ក្រសួងការបរ ទេសដដែល។រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ លើដីនេះគឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋធ្វើជាកម្មសិទ្ធិ​ឯកជន ។ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួនផ្ញើទៅហ្រ្វេស​ញូដើម្បីផ្សព្វផ្សាយគឺជាភស្តុ តាងមិនអាចប្រកែកបានដែលលោក គង់ គាំ បាន​ទទួល​ស្គាល់ចំពោះរឿងនេះ។

សម្ដេចតេជោបានបន្ថែមថាដូចនេះតាមផ្លូវច្បាប់ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិ​របស់​ក្រសួងការបរទេសហើយវាដល់ពេលដែលក្រសួងការបរទេសមានតម្រូវការយកផ្ទះនិងដីនេះត្រឡប់មកវិញដើ ម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ៕​”