ដោយៈតារារិទ្ធ(ភ្នំពេញ)អតីតប្រធានរដ្ឋស ភាកូរ៉េអះអាងថានឹងបន្តជំរុញកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ថែមទៀត,ស្វែងរកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះមីនទី៣.លើកទឹកចិត្ត ឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ឬតាមរយៈមួយបូក ។

លោក Park Byeong Seugអតីតប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េបានអះអាងបែបនេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថាលោក Park Byeong Seug គ្រប់ជំរាបជូនសម្ដេចតេជោថាលោកសង្កេតឃើ ញព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើ នយ៉ាងខ្លាំងក្នុងរយៈពេល១០ ឆ្នាំកន្លងមក នេះ ។ លោកពិតជារីករាយណាស់ជាមួយ នឹងវឌ្ឍនភាពរបស់ប្រទេសកម្ពុជាអ្វីដែលជាមោទនភាពរបស់កម្ពុជាទៀតនោះគឺកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រ ជុំកំពូលពាក់ព័ន្ធផ្សេងៗទទួលបានដែលជោ គជ័យ។

លោកប៉ាកបានជម្រាបជូនសម្ដេចតេជោផង ដែរថាកាលពីឆ្នាំកន្លងទៅសម្ដេចតេជោហ៊ុន សែន បានស្នើឲ្យលោកជួយសម្រេចនូវកិច្ច ការចំនួន ៣ទីមួយគឺការផ្ដល់សច្ចាប់បានលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ទី២.ការផ្ដល់ហិរញ្ ញប្បទានសម្រាប់ការសាងសង់ស្ពានមិត្ត ភាពកម្ពុជាកូរ៉េ ទី៣.បង្កើនកូតាសម្រាប់ពល ករកម្ពុជាបានតែធ្វើការនៅក្នុងប្រទេសកូរ៉េ ។ នៅពេលនេះការងារទាំងបីនេះបានស ម្រេចជាផ្លូវការហើយបានកើតឡើងចំនួន ៤០ភាគរយ។

អ្វីដែលលោមនិងប្រតិភូត្រូវធ្វើបន្តគឺជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ថែមទៀត។ ទី២.ស្វែង រកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះ មីននិងទី៣.លើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ឬតាម រយៈមួយបូកព្រោះថាកម្ពុជាមានភាពនិងកត្តាអនុគ្រោះល្អកត្តាទាំងនោះរួមមានកម្លាំ ងយុវជនល្អនិងថាមពលនិងគុណភាពខ្ពស់កម្ពុជាបានអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រាក់ដុល្លារនៅលើទីផ្សារ ។ កម្ពុជាមានកិច្ចនិងកូរ៉េមានកិច្ចព្រម ព្រៀងគាំពារវិនិយោគនិងពាណិជ្ជកម្មសេរីជាមួយនឹងកត្តាសក្កដា នុពលជាច្រើនទៀត ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណ រគុណចំពោះលោមប៉ាកដែលបានវាយតម្លៃ លើវឌ្ឍនភាពជាមួយនឹងការអបអរសាទរ លើជំនួបជ័យនៃការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

សម្ដេចតេជោបានថ្លែងអំណរគុណចំ ពោះលោក ប៉ាក ដែលបានធ្វើការងារចំនួន៣ ដែលសម្ដេចបានស្នើសុំឲ្យជួយដល់កម្ពុជាកន្លងមកបានយ៉ាងជោគជ័យ ។ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀ តតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំឡើងនិងស្វែងរកជំនួ យជួយដល់កម្ពុជាក្នុងការបោសសម្អាតមីននិងជំរុញអ្នកវិនិយោគកូរ៉េឲ្យមកកាន់កម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈការមកវិនិ យោគផ្ទាល់និងតាមរយៈការវិនិយោគមួយ បូក ៕