ដោយ៖ដេប៉ូ/ភ្នំពេញ៖ អម្ពិលក្រៅពីគេអាចប្រើប្រាស់ជាគ្រឿងទេស ម្ជូរបរិភោគហើយគឺផ្លែឈើដែលតែងតែដុះបែបតាមធម្មជាតិមួយប្រភេទនេះ នៅអាចប្រើប្រាស់សម្រាប់ព្យាបាលរោគជំងឺមួយចំនួន ពិសេសរោគរាគមួលបានថែមទៀតផង។បើតាមទំព័រ ហ្វេស ប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣បានឱ្យដឹងថា៖អម្ពិល មានដើមខ្ពស់បែកមែកសាខា កម្ពស់៨-២៥ម។ ដើម និងមែកស្វិតមិនងាយបាក់ទោះបីជា មែកតូចក៏ដោយ។ ស្លឹករួមស្និតគូ កូនស្លឹកមាន១០-១៨គូ។

ជាទូទៅអំពិលមាន ផ្កាផ្គុំជាចង្កោម នៅចុងមែក ផ្កាពណ៌លឿង ខ្ចីលាយក្រហមឬស៊ីជម្ពូ។ ត្របកផ្កា៤ ជាប់គ្នានៅផ្នែកក្រោម។ ស្រទាប់ផ្កា៥ មាន៣រាងធំលើតូចក្រោម និង២ទៀត តូច ដូចស្រកា។

កេសរឈ្មោល៣ កេសរឥតផលតូចៗមាននៅគល់ទង កេសរ ឈ្មោល។ កេសរញីមូលវែង មានរោម។ ផ្លែមូលវែង ៥-១៥ x ១-២,៥ស.ម ត្រង់ឬកោង សម្បកក្រៅ រឹងពណ៌ត្នោត។ ផ្លែទុំ មានសាច់ក្នុងក្រាស់ទន់ហើយមានជាតិជូរ។ គ្រាប់តិចឬច្រើន៣-១៤ សំប៉ែតឬប៉ោង ១៥ x ១០ម.ម ពណ៌ខ្មៅរលោង។
– លក្ខណៈជីវសាស្ត្រ៖ រសជាតិជូរ បន្តពូជដោយគ្រាប់។
– លក្ខណៈអេកូឡូស៊ី ៖ ដុះនៅគ្រប់ស្ថានភាពដីនៅតំបន់ក្ដៅ។
*ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
.គ្រឿងទេស៖ ស្លឹកខ្ចីនិងផ្លែ ប្រើសម្រាប់ធ្វើគ្រឿងទេសជូរ។
.ឱសថ៖ ស្លឹកស្ងោរត្រាំព្យាបាលជំងឺរមាស់ជើង។ ស្ងោរសម្បកផឹកព្យាបាលរាក។ លីងគ្រាប់យកសម្បក(គ្រាប់) បុកឱ្យម៉ត់ លាយជាមួយទឹកក្តៅ ព្យាបាលរាកមួល។ ផ្សេងៗ៖ គ្រាប់លីង យកធ្វើបង្អែមបាន៕srn / N