ចិន​ដាក់គុក​មន្ត្រី​រាប់រយ​នាក់​ចំពោះ​ការរំលោភបំពាន​បរិស្ថាន​

3139
ចែករម្លែក

​ក្រសួងបរិស្ថាន​ចិន​បាន​និយាយថា​ចិន​បាន​ដាក់គុក​មន្ត្រី​រាប់រយ​នាក់​ពីបទ​ខកខាន​ក្នុងការ​ដោះស្រាយ​ការរំលោភបំពាន​បរិស្ថាន ដោយ​រកឃើញ​ទោសកំហុស​ក្នុង​​អំឡុង​ការត្រួត​ពិនិត្យមើល​កាលពី​ឆ្នាំមុន ។ នេះ​ជាការ​លើកឡើង​ចុងក្រោយ​បំផុត​នៃ​ចំណាត់ការ​លើ​ការដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​ដឹកនាំ​ធ្វើ​ដោយ​ប្រ​ធានា​
​ធិបតី​ចិន លោក ស៊ី ជីន​ពីង ។​

​ក្រសួង​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​ថា​មន្ត្រី​សរុប​ចំនួន​៤.៣០៥​នាក់​នៅតាម​ខេត្ត​១០​និង​នៅតាម​តំបន់​មួយចំនួនទៀត ត្រូវបាន​ចាប់​ឱ្យទទួល​ខុស​ចំពោះ​​ការខកខាន​មិនបាន​អនុវត្ត​ច្បាប់​ប្រឆាំង​ការរំលោភបំពាន​បរិស្ថាន​ឱ្យបាន​ត្រឹមត្រូវ​នោះ ដោយមាន​អ្នកខ្លះ​ប្រឈម​នឹង​ការពិន័យ​និង​ជាប់គុក​។​

​ចាប់ពី​ចុងខែ​ឧសភា​មក​ក្រុមការងារ​រដ្ឋាភិបាលកណ្តាល​បានចាប់ផ្តើម​ពិនិត្យឡើងវិញ​ហើយ​រកឃើញ​ករណី​រំលោភ​រាប់ពាន់​ករណី​ហើយ​បាន​រកឃើញថា​បញ្ហា​ជាច្រើន​​មិន​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​៕​ដោយ​៖​សុខា​

​យន្តហោះ​មួយ​ហោះ​នៅក្នុង​អាកាស​អាប់អួរ​ពីលើ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម