​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​១៥​កញ្ចប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

839
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់​ដី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្សារ​ជាំ​ក្សាន្ត​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យ ដែល​កម្លាំង​ឃាត់ខ្លួន​មានឈ្មោះ ម៉េ​ត វណ្ណ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១៥​កញ្ចប់​តូច ស្មើ​និង​៧,៦៥​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន​៨៦.០០០​រៀល​។ ប្រាក់​ថៃ​៤០​បាត រួម​និង​សម្ភារៈ​សម្រាប់ វេច​ខ្ចប់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​កសាង​សុំ​ណុំ​រឿង បញ្ជូនបន្ត​ទៅកាន់​កង​រាជ​អាវុធហត្ថ​ខេត្តព្រះវិហារ ចាត់ការ​តាម​នី​ត្តិ​វិធី​ច្បាប​៕S/​

​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​១៥​កញ្ចប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម