ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានព្រឹកថ្ងៃទី ១២មករា ឆ្នាំ ២០២៣នេះបានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវពីភាពមិនប្រក្រតីនានារបស់លោ ក គង់ គាំ ក្នុងការលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅ លើហ្វេសប៊ុកផ្លូវការថា៖ «ដើម្បីពន្លឿនដំ ណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដី និងផ្ទះរបស់ក្រសួងការបរទេសធ្វើជាកម្មសិទ្ធិឯកជនដែលប្រព្រឹត្តដោយ គង់ គាំ, នៅមុននេះបន្តិចខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើ ម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួ ងការបរទេសនិងចាត់វិធានការបន្តតាមផ្លូវច្បាប់តាមការចាំបាច់ ដោយផ្អែកលើមូល ដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។

សម្ដេចតេជោ ហ៊ុន សែនអះអាងបញ្ជាក់ថា “ដី និងផ្ទះដែល គង់ គាំ រៀបចំឯកសារបន្លំ យកនេះគឺជាកម្មសិទ្ធិរបស់ក្រសួងការបរ ទេសហើយដីនិងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយដោយត្រូវយកមកវិញតាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕”