Views: 49 Post navigation កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។លទ្ធផលមានដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៣ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,០៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,១៣ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៩ភាគរយ៕ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១១ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៩ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន១៣៨ ៦៥១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៥៧១ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។