​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កងកម្លាំង​ក្រុម​ទាហាន​ឯកជន​Wagner Group​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​រកឃើញ​សាកសព​បុគ្គលិក​ស្ម័គ្រចិត្ត​អង់គ្លេស​ម្នាក់​ក្នុងចំណោម​ជនជាតិ​អង់គ្លេស​បាត់​​ខ្លួន​ពីរ​នាក់​នៅ​អ៊ុយ​ក្រែន​ខាងកើត នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​យោធា​ឯកជន​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​

​វា​មិន​បាន​បញ្ជាក់​ឈ្មោះ​បុរស​ដែល​ស្លាប់​នេះ​ទេ តែ​ថា​ឯកសារ​របស់​ជនជាតិ​អង់គ្លេស​ទាំងពីរ​ត្រូវបាន​រកឃើញ​នៅក្នុង​សាកសព​។​

​រូបថត​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ទំនង​ជា​បង្ហាញ​លិខិត​ឆ្លងដែន​មានឈ្មោះ​អ៊ែន​ឌ្រូ ប៊ែក​សរ​( Andrew Bagshaw)​និង​គ្រីស្តូហ្វ័រ ផា​រី​(Christopher Parry) ជា​បុគ្គលិក​ផ្តល់ជំនួយ​​ស្ម័គ្រចិត្ត​ទៅ​ពី​អង់គ្លេស​។​

​ប៉ូលីស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃច​ន្ទបាន​និយាយ​ថា​ខ្លួនកំ​ពុង​ស្វែងរក​អ្នក​ទាំង​ពីរ​ដែល​បាត់​ខ្លួន​នៅ​អ៊ុយ​ក្រែន​ខាងកើត កន្លែង​ដែល​កំពុង​ផ្ទុះ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​។​

​ក្រុម​Wagner​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ថ្ងៃនេះ​យើង​បាន​រកឃើញ​សាកសព​ម្នាក់​ក្នុងចំណោម​ជនជាតិ​អង់គ្លេស​បាត់​ខ្លួន​ពីរ​នាក់​»​។​តែ​មិន​បាន​បញ្ជាក់ថា​បាន​រកឃើញ​សាកសព​នេះ​​នៅ​កន្លែង​ណា​ទេ​។​

​បើ​តាម​ប៉ូលីស​អ៊ុ​យក្រែន អ្នក​ទាំង​ពីរ​បាន​ចាក​ចេញពី​ទីក្រុង ក្រា​ម៉ា​ថ័ស​ខ៍​(Kramatorsk)​ទៅកាន់​ទីប្រជុំជន​សូ​ឡេ​ដា​(Soledar)​កាលពី​ថ្ងៃ​សុក្រ​និង​ត្រូវបានគេ​រាយការណ៍​ថា​បាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​​សៅរ៍​៕

​បុគ្គលិក​ផ្តល់ជំនួយ​ស្ម័គ្រចិត្ត​អ៊ែន​ឌ្រូ ប៊ែក​សរ​( ស្តាំ​)​និង​គ្រីស្តូហ្វ័រ ផា​រី ដែល​បាត់​ខ្លួន​នៅ​អ៊ុយ​ក្រែន​ខាងកើត​