ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសមុទ្រពិភពលោក ដែលស្រូបយកកម្តៅភាគច្រើនដែលបណ្តាលមកពីការបំពុលកាបូនរបស់មនុស្សបានបន្តឃើញសីតុណ្ហភាពបំបែកឯតទគ្គកម្មកាលពីឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១១មករា។
បម្រែបម្រួលអាកាសធាតុបានបង្កើនសីតុណ្ហភាពផ្ទៃផែនដីនៅទូទាំងពិភពលោក ដែលនាំឱ្យមានអស្ថិរភាពបរិយាកាសនិងពង្រីកព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជាខ្យល់ព្យុះជាដើម។
មហាសមុទ្រស្រូបយកប្រហែល ៩០ ភាគរយនៃកម្តៅលើសពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយជួយការពារផ្ទៃដីប៉ុន្តែបានបង្កើតរលកកម្តៅសមុទ្រដ៏ធំនិងយូរអង្វែងដែលមានឥទ្ធិពលបំផ្លិចបំផ្លាញដល់ជីវិតក្រោមទឹក។
ការសិក្សាដោយអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន សហរដ្ឋអាម៉េរិក អ៊ីតាលី និងនូវែលសេឡង់ បាននិយាយថា ឆ្នាំ២០២២ គឺជា “ឆ្នាំក្តៅបំផុតមិនធ្លាប់មាននៅក្នុងមហាសមុទ្រពិភពលោក”។
មាតិកាកម្តៅនៅក្នុងមហាសមុទ្របានកើនលើសពីកម្រិតកាលពីឆ្នាំមុនប្រហែល ១០ Zetta Joules ដែលស្មើនឹង ១០០ ដងនៃការបង្កើតអគ្គិសនីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១ នេះបើយោងតាមអ្នកនិពន្ធ។
លោក ម៉ៃឃើល ម៉ាន់ (Michael Mann) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យផេនស៊ីលវ៉ានៀ (Pennsylvania) បាននិយាយថា”មហាសមុទ្រកំពុងស្រូបយកកម្តៅភាគច្រើនពីការបញ្ចេញកាបូនរបស់មនុស្ស”។
លោកបាននិយាយថា “ដរាបណាយើងសម្រេចបានការបំភាយកាបូនសូន្យ កម្តៅនឹងបន្តហើយយើងនឹងបន្តបំបែកឯតទគ្គកម្មមាតិកាកម្តៅក្នុងមហាសមុទ្រ។ ការភ្ញាក់រលឹកនិងការយល់ដឹងកាន់តែប្រសើរឡើងអំពីមហាសមុទ្រគឺជាមូលដ្ឋានសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។
ឯតទគ្គកម្ម ដែលបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ បានបង្ហាញពីការកើនឡើងសីតុណ្ហភាពមហាសមុទ្រឥតល្ហែ ជាមួយនឹងការកើនឡើងស្ទើរតែឥតឈប់ឈរត្រឡប់ទៅប្រហែលឆ្នាំ ១៩៨៥៕
មហាសមុទ្រស្រូបយកប្រហែល ៩០ ភាគរយនៃកម្តៅលើសពីការបំភាយឧស្ម័នផ្ទះកញ្ចក់