ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ តើកម្ពុជា អាចរកបានមេដាយចំនួន ៣ ខ្ទង់ឬទេ នៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ? អាចនិយាយបានថា វាជាសំណួរ ដែលមានចរឹតចាក់ដោតបន្តិច។

យើងសម្លឹងមើលពីការប្ដេជ្ញាចិត្តរបស់សហព័ន្ធជាតិនានា ដែលមានឈ្មោះ ក្នុងបញ្ជីស៊ីហ្គេម ដែលសហព័ន្ធទាំងអស់ សុទ្ធតែប្ដេជ្ញារកមេដាយមាស ឲ្យបាន។ សូម្បីតែសហព័ន្ធ ដែលមិនធ្លាប់បានមេដាយ សុទ្ធតែដាក់សន្ទស្សន៍រកមេដាយ ឲ្យបានមួយឝ្រឿង យ៉ាងតិច ហើយជាមេដាយមាសទៀតផង។ កាប្ដេជ្ញា វាជារឿង មួយ តែនៅក្នុងការប្រកួតប្រជែង វាមិនមែនជារឿងសាមញ្ញនោះឡើយ ព្រោះគេ ក៏ហាត់ ឯយើងក៏ហាត់។ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ លើប្រភេទកីឡា ហែលទឹក និងកាយសម្ព័ន្ធ បានធ្វើឲ្យអ្នកផងស្រឡាំងកាំងជាខ្លាំង ក្នុងខណ:ដែល ប្រភេទកីឡាទាំង ២នេះ រកបានមេដាយជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

ប្រភេទកីឡាតេក្វានដូ ITF (International Taekwondo Federation) របស់កូរ៉េខាងជើង ដែលមានលោក កែវ រ៉េមី ជាប្រធានសហព័ន្ធ នោះ លោកបានប្ដេជ្ញាថា នឹងរកមេដាយមាសឲ្យបាន ១៥ គ្រឿង ពីស៊ីហ្គេម នៅកម្ពុជា។ តែលោកបានខកបំណង ដោយសារប្រភេទកីឡានេះ មិនបានទទួល ការគាំទ្រ ពីបណ្ដាប្រទេសជាសមាជិកអាស៊ាន។

វ៉ូវីណាម ដែលជាប្រភេទកីឡា មានសក្ដានុពលធ្លាប់ប្រជែងបានមេដាយមាស ពិភពលោក ក៏សង្ឃឹមរកមេដាយមាស ឲ្យបាន ៩គ្រឿង។ បាល់ទះដែលទើបបាន មេដាយ នាស៊ីហ្គេមនៅវៀតណាមដែរនោះ ពេលនេះកំពុងតែសម្លឹងរកមេដាយមាស តាមរយ:ការប្ដេជ្ញាចិត្តនេះ ការស្វែងរកមេដាយ ឲ្យបាន ៣ ខ្ទង់ គឺចាប់ពី ១០០ គ្រឿងឡើងទៅ ទំនងជាអាចទៅរួច។ សង្ឃឹមថា បណ្ដាសហព័ន្ធជាតិ ដែលបាន ដាក់សន្ទស្សន៍ស្វែងរកមេដាយ ជាមួយគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) នឹងធ្វើបានជាមិនខានឡើយ៕ V / N