ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី ១២ ខែមករា ២០២៣ នេះនឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលស្តីពីសម្លេងនៃបណ្តាប្រទេសខាងត្បូង (តាមបែបនិមិ្មត) (Voice of Global South Summit)តាមប្រព័ន្ធអនឡាញ ។

ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល”The Voice of Global South Summit” នៅថ្ងៃទី ១២-១៣ ខែមករា ២០២៣ ។ ប្រទេសចំនួន១២០នឹងចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះ ។ កិច្ចប្រជុំកំពូលស្តីពីសម្លេងនៃបណ្តាប្រទេសខាងត្បូង (តាមបែបនិមិ្មត) មានសារសំខាន់ខណៈដែលប្រទេសឥណ្ឌាបច្ចុប្បន្នកាន់តំណែងជាប្រធាន នៃក្រុម G20 ។

កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដែលមានប្រធានបទ “ឯកភាពនៃសំឡេង ឯកភាពនៃគោលបំណង” នឹងប្រមូលផ្តុំប្រទេសកំពុងអភិវឌ្ឍន៍នៅលើវេទិការួមនិងលក្ខណៈពិសេស ដែលផ្តោតលើការពិភាក្សាលើបញ្ហាចំនួន ១០ ដែលបានកំពុងកើតមានឡើងនៅលើពិភពលោក បញ្ហាដូចជា៖គោលនយោបាយការបរទេស ហិរញ្ញវត្ថុ ថាមពល ពាណិជ្ជកម្ម ការអភិវឌ្ឍធនធាន សុខភាព ការអប់រំ និង បរិស្ថាន ៕