ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃបានមកដល់ទីក្រុងហាណូយកាលពីថ្ងៃពុធទី១១មករាសម្រាប់ការប្រកួត AFF Cupវគ្គផ្តាច់ព្រ័ត្រជើងទីមួយទល់នឹងក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃសុក្រទី១៣មករា។
ថៃបានបំបែកជាពីរក្រុមហោះមកហាណូយ ប៉ុន្តែបានមកដល់សឹងតែក្នុងពេលដំណាលគ្នា ក្រោយជើងហោះហើរមួយរបស់ពួកគេបានពន្យារពេល។
កីឡាករបានចុះពីយន្តហោះយ៉ាងលឿន តែត្រូវរង់ចាំវ៉ាលិសរបស់ពួកគេប្រហែល ៤០ នាទី។ អ្នកចាត់ការទូទៅរបស់ជម្រើសជាតិ លោកស្រី នូអាល់ផាន ឡាមសាម (Nualphan Lamsam) ហៅក្រៅថា ម៉ាដាម ប៉ាង មិនបានមកជាមួយជម្រើសជាតិទេ ហើយរំពឹងមកដល់ហាណូយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ក្រុមថៃនឹងស្នាក់នៅសណ្ឋាគារ Hyatt នៅជិតកីឡដ្ឋាន My Dinh។ ក្រុមឥណ្ឌូណេស៊ីក៏ធ្លាប់ស្នាក់នៅទីនោះដែរពេលមកទីក្រុងហាណូយដើម្បីប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាមកាលពីថ្ងៃចន្ទ៕
កីឡាករថៃមកដល់ហាណូយកាលពីថ្ងៃពុធ