ភ្នំពេញ: ពាក់កណ្ដាលខែកុម្ភ:ខាងមុខនេះក្រុមបាល់ទៈជម្រើសជាតិកម្ពុជានឹងសាកល្បងសមត្ថភាពជាលក្ខណ:អន្តរជាតិជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់បារាំង។
លោកអាំង សិរីពិសិដ្ឋដែលជាអគ្គលេខាធិការសហព័ន្ធបាល់ទះបាននិយាយថាពេលនេះនៅមិនទាន់កំណត់ពីពេលវេលាប្រកួតនៅឡើយទេតែបារាំងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ពិភពលោក។


លោកបានចាត់ទុថាការប្រកួតជាមួយក្រុមខ្លាំងគឺជាការត្រៀមខ្លួនមួយនិងធ្វើតេស្ដសមត្ថភាពដ៏ល្អមួយជាមួយក្រុមមហាអំណាចបាល់ទះ។
សហព័ន្ធនឹងព្យាយាមនាំយកក្រុមខ្លាំងៗបន្ថែមទៀតមកប្រកួតជាមួយកម្ពុជាយើងដើម្បីបង្កើនគុណផលកីឡាយើងទោះប្រទេសក្នុងតំបន់អាស៊ានឬពិភពលោកក្ដីដើម្បីឲ្យបាល់ទះកម្ពុជាដើរទាន់បរិបទបាល់ទះពិភពលោក។
លោកអគ្គលេខាធិការបន្តថាលោកបានជួបជាមួយលោកMayor Sokhary Chauអភិបាលក្រុងLowell នៃរដ្ឋMassachusettsកាលពីពេលថ្មីៗនេះដើម្បីបង្កភាពស្និទ្ធស្នាលនិងសិក្សាពីឝម្រោងអញ្ជើញក្រុមកីឡាករអាមេរិកមកប្រកួតជាមិត្តភាពជាមួយកម្ពុជាក៏ដូចជាគម្រោងរៀបចំពានរង្វាន់មិត្តភាពរវាងកម្ពុជាសឹង្ហបូរីនិងម៉ាឡេស៊ី។
ស៊ីហ្គេមលើកទី៣១នៅវៀតណាមកម្ពុជាបសនបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដោយដណ្ដើមបានមេដាយសំរិទ្ធជាលើកដំបូង។
ក្រុមកម្ពុជាបានប្រកួតជាមិត្តភាឞអន្តរជាតិ២លើករួចមកហើយដោយឈ្នះសឹង្ហបូរី២សិតទល់១សិតនិងឈ្នះកក្រុមជម្រើសជាតិយុបជនគុយបា៣សិតទល់១សិតកាលពីខែតុលាឆ្នាំ២០២២៕ សរន / N