ប្រែសម្រួលៈបំណង(Xinhua)៖ រដ្ឋមន្ត្រីការបរទេសចិនលោក ឈីន ហ្កាង(Qin Gang)បាននិយាយកាលពីថ្ងៃពុធថា ចិននឹងបន្តធ្វើជាដៃគូអភិវឌ្ឍន៍របស់អាហ្វ្រិកសំរាប់កំណើនរួមគ្នានិងរួមគ្នាធ្វើការដើម្បីស្ថាបនាសហគមន៍ចិន-អាហ្វ្រិក ដែលមានអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។
លោកបាននិយាយដូច្នេះក្នុងអំឡុងកិច្ចប្រជុំនិងទស្សនាទីស្នាក់ការរបស់អង្គការសហភាពអាហ្រ្វិកនៅទីក្រុងអាត់ឌីស អាបាបា(Addis Ababa)របស់អេត្យូពី។
លោកបាននិយាយថាសហភាពអាហ្វ្រិក(AU)ជាទង់មួយសំរាប់បណ្តាប្រទេសអាហ្វ្រិកស្វះស្វែងពង្រឹងឯកភាពនិងសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិករួបរួមនិងសហការគ្នា។លោកក៏អបអរអាហ្វ្រិកថាជាកម្លាំងចលកររឹងមាំនៅក្នុងយុទ្ធនាការសមាហរណកម្មរបស់ខ្លួននៅក្នុងកិច្ចការអន្តរជាតិ និងកំណើន។
លោកឈីន ក៏បានសម្តែងជំនឿថា អង្គការសហភាពអាហ្វ្រិកនឹងដឹកនាំបណ្តាប្រទេសអាហ្វ្រិកឆ្ពោះទៅរកការសំរេចសមិទ្ធផលធំឡើងនៅក្នុងដំណើរការអភិវឌ្ឍន៍និងយុវកម្មបស់គេ។
បើតាមលោករដ្ឋមន្ត្រី ចិនតែងតែអោយអាទិភាពទ្វីបអាហ្វ្រិកនៅក្នុងកិច្ចការទូតរបស់ខ្លួន ហើយការអនុវត្តព្រមទាំងការពង្រីកមិត្តភាពចិន-អាហ្វ្រិកបានក្លាយជាប្រពីណៃដ៏រុងរឿងមួយ និងជាលក្ខណៈពិសេសមួយនៃកិច្ចការទូតរបស់ចិន។ចិននិងសហភាពអាហ្វ្រិកបានរក្សាកម្លាំងចលករដ៏រឹងមាំមួយនៅក្នុងកិច្ចសហការគ្នា និងជាមួយនឹងការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមកកាន់តែខ្លាំងឡើងភាគីទាំងពីរបានឃើញផ្ទាល់នឹងភ្នែកនូវការគាំទ្រគ្នាលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ផងគ្នា និងការព្រួយបារម្ភធំៗ៕
រដ្ឋមន្ត្រីការបរទេសចិនលោក ឈីន ហ្កាង ធ្វើទស្សនកិច្ចស្នាក់ការរបស់សហភាពអាហ្វ្រិកនៅទីក្រុង អាត់ឌីស អាបាបា របស់អេត្យូពី កាលពីថ្ងៃពុធ។លោកឈីន ចាប់ផ្តើមដំណើរទស្សនកិច្ចប្រាំប្រទេសនៅអាហ្វ្រិកក្នុងបំណងជំរុញទំនាក់ទំនងចិន-អាហ្វ្រិក