ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា៖ខណៈនិន្នាការពហុប៉ូលនិងការបែកជាប្លុកកំពុងតែលេចឡើង កាន់តែច្បាស់ការគោរពឯករាជ្យអធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាសម្រេចការអភិវឌ្ឍរបស់ប្រទេសនីមួយៗជាកិច្ចការដែលយើងទាំងអស់គ្នាជាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រកាន់ជំហ ។ទន្ទឹមនោះយើងទាំងអស់គ្នាត្រូវបង្កើននូវយន្តការពហុភាគីនិយមនិងលទ្ធផល សន្ទនាក្នុងការដោះស្រាយបញ្ហាប្រឈមនានាសំដៅទប់ស្កាត់ ការបែងចែកសេដ្ឋកិច្ចនិងប្លុកពាណិជ្ជកម្មព្រមទាំងបញ្ជៀសនូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាពសន្តិសុខនិងស្ថេរភាពតំបន់និងសកល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit)ដែលមានជាង១២០ ប្រទេស ចូលរួម។ កិច្ចប្រជុំកំពូលធ្វើឡើង(តាមបែបនិម្មិត)ពីភូមិគ្រឹះតាខ្មៅខេត្តកណ្តាល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែថា៖សម្តេចពិតជារីករាយក្រៃលែងដែលបានចូលរួមការបើកកិច្ចប្រជុំកំពូលស្ដីពីសំឡេងបណ្ដាប្រទេសខាងត្បូងដែលជាវេទិកាមានសារៈសំខា ន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការពិភាក្សានិងចែករំលែកទស្សនៈអំពីបញ្ហានិងកីឡានុវត្តភាពសំដៅស្វែងរកដំណោះស្រាយក្នុងការកសាងអនាគតប្រកបដោយវិបុល ភាព។សម្តេចតេជោសង្ឃឹមថាតាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាដែលជាប្រធាន G20  សំឡេងប្រទេសខាងត្បូងនិងត្រូវបានលេចឡើងនៅឆ្នាំ២០២៣នេះនឹងតទៅមុខ ទៀត ។

សម្តេចបន្តថាប្រទេសខាងត្បូងរបស់យើងគឺជាជនរងគ្រោះមិនមែនជាអ្នកបង្ករបញ្ហានោះឡើយ ។ប ច្ចុប្បន្នបញ្ហាក្តៅគគុកនិងនិន្នាការអវិជ្ជមានវជាច្រើ នបានកើតឡើង ជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយ ។ជាក់ស្ដែងខណៈដែលការរាតត្បាតនៃកូ វីដ19 ដែលមិនទាន់ត្រូវបានបញ្ច ប់ទាំងស្រុងនៅឡើយការប្រកួតប្រជែងរវាងមហាអំណាចដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់អន្តរជាតិនិងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលពីសង្គ្រាមពាណិជ្ជកម្ម ការលិចកាន់តែច្បាស់នូវការបែងចែកជាប្លុក និន្នាការគាំពារនិយម ការ អូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយគ្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនៃកង្វល់សាធារណៈ ការបែកខ្ញែកកាន់តែធ្ងន់ធ្ងរនៃចង្វាក់ផ្គត់ផ្គង់សកល និងការប្រែប្រួលអាកាសធាតុបាននិងកំពុងបន្តបន្ទុចបង្អាប់ជាជាទម្ងន់ដល់កិច្ចខិតខំប្រឹងស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចបន្តថាជាមួយបញ្ហាប្រឈមខាងលើកិច្ចការអាទិភាពរបស់យើងដើម្បីកសាងអនាគតប្រកបដោយវិបុលភាពគឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិឲ្យមានភាពរលូននិងរស់រវើកឡើងវិញតាមរយៈការពន្លឿនការធ្វើសមាហរណកម្មនិងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ការពង្រឹ ងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម និងការពន្លឿននូវការធ្វើបដិវត្តិកម្មឌីជីថលដែលជាប្រភពកំណើនថ្មីប្រកបដោយថាមពល ។ក្នុងស្មារតីនេះការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងពេញលេញរវាងប្រទេសខាងត្បូង ប្រទេសដៃគូនិងប្រទេសអភិវឌ្ឍន៍ទាំងក្នុងក្របខ័ណ្ឌតំបន់និងក្រៅតំបន់ព្រ មទាំងស្ថាប័នអន្តរជាតិនានាគឺជាយន្តការដល់ចាំបាច់ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះឈ្នះនិងទាញប្រយោជន៍ជាអតិបរិមាពីការអភិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្តេចប្រុមខរាជរដ្ឋាភិបាលកម្ពុជាបន្តថាខណៈនិន្នាការពហុប៉ូលនិងការបែកជាប្លុកកំពុងតែលេចឡើងកាន់តែច្បាស់ការគោរពឯករាជ្យអធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសមាគ៌ាសម្រេចការអភិវឌ្ឍរបស់ប្រទេសនីមួយៗជាកិច្ចការដែលយើងទាំងអស់គ្នាជាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រកាន់ ជំហ។ទន្ទឹមនោះយើងទាំងអស់គ្នាត្រូវបង្កើននូវយន្តការពហុភាគីនិយមនិងលទ្ធផលសន្ទនាក្នុងការដោះស្រាយបញ្ហាប្រឈមនានាសំដៅទប់ស្កាត់ការបែង ចែកសេដ្ឋកិច្ចនិងប្លុកពាណិជ្ជកម្មព្រមទាំងបញ្ជៀសនៅការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាពសន្តិសុខនិងស្ថេរភាពតំបន់និងសកល។

ម្យ៉ាងវិញទៀតចំពោះបទពិសោធន៍នៃជំងឺកូវីដ19បានបង្ហាញយ៉ាងច្បាស់ថាការបន្តកសាងភាពធន់សង្គម ដោយការបន្តអភិវឌ្ឍន៍វិស័យសុខាភិបាលនិងការលើកកម្ពស់សេវាសុខភាពសាធារណៈនិងការគាំពារសង្គមគឺមានសារៈសំខាន់ដើម្បីត្រៀមទប់ទល់នឹងការប៉ះទង្គិចផ្សេងៗទៀតនៅពេលអនាគត។យើ ងក៏មានការចាំបាច់ក្នុងការបន្តអភិ វឌ្ឍន៍ធនធានមនុស្សដោយផ្តោតលើកាលានុវត្តភាពនៃបម្រែបម្រួលវិទ្យាសាស្ត្រតម្រូវការទីផ្សារការងារនិងការអភិ វឌ្ឍ។

សម្តេចតេជោបន្តថាជាមួយគ្នានេះបច្ចេកវិទ្យាឌីជីថលបានក្លាយទៅជាកម្លាំងចលករក្នុងការលើកកម្ពស់ពិពិធកាលនិងកំណើនសេដ្ឋកិច្ចពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។ទោះយ៉ាងណាក្តីការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តមានគម្លាតក្នុងន័យនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនៅបច្ចេកវិទ្យាបទពិសោធន៍និងការបណ្ដុះបណ្ដាល ការទាក់ទាមការវិនិយោគ ការផ្ដល់ជំនួយហិរញ្ញវត្ថុ និង បច្ចេ កទេសពីប្រទេសអភិវឌ្ឍន៍។ ជាចុងក្រោយការលើកកម្ពស់ការអភិ វឌ្ឍន៍សេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍សង្គមប្រក បដោយចីរភាពតាមរយៈការគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរការថាមពលនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម ៕