នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែ មករា សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី និង គណៈកម្មការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី រៀបចំកិច្ចពិភាក្សាធុរកិច្ចកម្ពុជា-តួកគី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង លោកសាស្ត្រាចារ្យ វ៉ាហ៊ីត គីរីហ្ស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី និងមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមានដូចជា ទេសចរណ៍ កាត់ដេរសម្លៀកបំពាក់ សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ និង យានយន្ត៕

Jan 12, 2023