កាលពីថ្ងទី១១ ខែមករាក្រសួងទេសចរណ៍បានជូនដំណឹងពីការពង្រឹងការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធធនាគារទាំងស្រុង ដោយលើកលែងតែសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដែលអនុញ្ញាតឱ្យស្នើសុំដោយផ្ទាល់ ឬតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
សម្រាប់ឆ្នាំ២០២៣នេះតទៅ ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន៕