ដោយៈសុផល/ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល និង ឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិង ក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការ សកម្មភាព សំខាន់ប្រាំចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវ ទេសចរ អន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ – Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ: Every day is a Wonder»។នេះបើតាមប្រភពក្រសួងទេសចរណ៍ ផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ការសម្រេចឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១២ ខែមករា ទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតី ភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ។

ប្រភពដដែលបញ្ជាក់ថា អង្គប្រជុំបានលើកឡើងអំពីវឌ្ឍនភាព ការងារនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺ កូវីដ-១៩ ដែលបានអនុវត្តកន្លងមក និងឯកភាពគ្នាបន្តជំរុញ ការ អនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលទី២ ដែលមាន ចែងក្នុងតារាងផែនការសកម្មភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងគម្រោងអាទិភាពទាំង១៧ ដែលបានសម្រេចដោយ រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩។

អ្វីដែលជាលទ្ធផលក្នុងកិច្ចប្រជុំ គឺការសម្រេចឯកភាពបន្តការ អនុវត្តផែនការសកម្មភាពប្រាំចំណុច ហើយត្រូវបានលើកឡើង ជារួមដោយលោករដ្ឋមន្ត្រី ថោង ខុន ក្នុងនោះរួមមាន៖
ទី១. ការរៀបចំសេចក្តីព្រាងវិធានការគោលនយោបាយ អនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងក្លាយ ជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា (Recovery) ដូចមានចែង ក្នុងផែនទីចង្អុលផ្លូវ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប ការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅផែនការស្តារឡើងវិញនូវវិស័យ ទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ ធំនេះ ដាក់ចេញជាយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលភាព ជោគជ័យនៃ ការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ២០២៣» នឹងដើរតួជាមូលដ្ឋានសំខាន់បំផុតសម្រាប់រុញដោលការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និង កាន់តែប្រសើរជាងមុនទាំងលើទិដ្ឋភាពបរិមាណនិងគុណភាព។
ទី២. សេចក្តីព្រាងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានចក្ខុវិស័យច្បាស់លាស់ គឺ «នៅឆ្នាំ២០២៣ កម្ពុជានឹងអាចទទួលទេសចរអន្តរជាតិបាន យ៉ាងតិចបួនលាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបាន ប្រមាណ ១៥លាននាក់»។
ទី៣. ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សេចក្តីព្រាង វិធាន ការគោលនយោបាយអនុវត្តយុទ្ធនការនេះមាន គោលបំណងពីរ ៖* គោលបំណងទី១. លើកកម្ពស់កិត្តិនាម ទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាព កក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។* គោលបំណងទី២. ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្ដមភាពប្រកួត ប្រជែង ទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។
ទី៤. ដើម្បីសម្រេចបានគោលបំណងខាងលើ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលដៅចំនួន២៖* គោលដៅទី១. បង្ហាញនិងផ្សព្វផ្សាយស៊ីជម្រៅពីគោលដៅ ទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា ក្នុងប្រភពទីផ្សារទេសចរណ៍៩អាទិភាព តាមរយៈ ការធ្វើ យុទ្ធសាស្រ្តទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម ទេសចរណ៍ តាមគ្រប់មធ្យោបាយ។* គោលដៅទី២. បង្កើន តម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ តាមរយៈការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញកម្រិតអន្តរជាតិ ជាតិ និងកម្រិតមូលដ្ឋាន ក្រោមរូបភាពជាពិធីបុណ្យ ព្រឹត្តិការណ៍ កីឡា ឬព្រឹត្តិការណ៍ទេសចរណ៍ម៉ាយឱ្យមានជាប្រចាំ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍»។
ទី៥. ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងសេចក្តីព្រាងដាក់ចេញ វិធានការគោលនយោបាយនេះនឹងផ្អែកតាមអភិក្រម «ការជំរុញព្រឹត្តិការណ៍» និង «ការផ្តោតលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ដោយក្នុងនេះសេចក្តីព្រាង នេះបានដាក់ចេញ២០វិធានការសំខាន់ ក្នុងនោះមាន ព្រឹត្តិការណ៍អន្តរជាតិនិងថ្នាក់ជាតិចំនួន២១ព្រឹត្តិការណ៍ និងថ្នាក់មូលដ្ឋានចំនួន២៥រាជធានី-ខេត្ត សំដៅសម្រេច ឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្តពីរ រួមមាន៖ទី១.ពង្រឹងកិត្តិនាមកម្ពុជាក្នុងទីផ្សារទេសចរណ៍ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈធ្វើការកំណត់ទីតាំងកម្ពុជា (Positioning) លើទីផ្សារទេសចរណ៍អន្តរជាតិ ក្រោយ វិបត្តិ ជំងឺកូវីដ-១៩ និងបង្កើតនិមិត្តសញ្ញាផ្សព្វផ្សាយ (Branding) សម្រាប់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងទី២. ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។

ប្រភពដដែលបន្ថែមថា លោករដ្ឋមន្រ្តីប្រធានអង្គប្រជុំបាន បង្ហាញនូវការជឿជាក់ថាឯកសារសេចក្ដីព្រាង វិធានការគោល នយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងទទួលបានការគាំទ្រក្នុងកិច្ចប្រជុំរួមគ្នារវាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាពលោកអគ្គ បណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា៕សរន / N