ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំ កិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី”យុទ្ធសាស្ដ្រនយោបាយព័ត៌មាន” ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជា ប្រធាន អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល។ពិធីដែល ប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី១២ ខែមករា នៅទីស្តីការក្រសួង នេះក៏មាន អញ្ជើញ ចូលរួមពីលោក លោកស្រី អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ននានា មន្ដ្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។

ប្រភពក្រសួងមហាផ្ទៃបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និង ផ្សព្វផ្សាយ ស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” នេះរៀបចំ ឡើងក្នុងគោលបំណងស្នូល ដើម្បីពង្រឹងយន្តការ និង គោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើ យុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែង របស់រដ្ឋបាលរាជធានីខេត្តនិងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ។

តាមកម្មវិធី នារសៀលថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់បិទនូវកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី យុទ្ធសាស្ត្រនយោបាយព័ត៌មាន ដែលបានរៀបចំឡើងមាន រយៈពេលពេញមួយថ្ងៃនេះផងដែរ៕សរន / N