ប៉ូលិស​បើក​ការស៊ើបអង្កេត បន្ទាប់ពី​បែកធ្លាយ​រូបភាព​ដឹកគោ​ក្នុង​រថយន្ត​គ្រួសារ​

1030
ចែករម្លែក

​បណ្តា​អ្នកបើកបរ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពួកគេ​ប្រទះឃើញ​គោ​សម្បុរ​ត្នោត ខ្ចី​មួយ​ក្បាល​នៅក្នុង​ឃ្លុប​ក្រោយ នៃ​រថយន្ត​គ្រួសារ​កាលពីពេល​ថ្មីៗ​នេះ​។​

​ប៉ូលិស​តំបន់​សៅ វ៉េ​លស៍ (South Wales) បាន​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ក្រោយពី​រថយន្ត Volkswagen Passat ពណ៌​ខៀវខ្ចី​ដែល​ដឹកគោ​ខាងលើ​ត្រូវគេ​ប្រទះឃើញ​នៅ​ជិត​ប្រ៊ី​ត​ថុ​ន ហ្វឺ​រី (Briton Ferry) តំបន់​សៅ វ៉េ​លស៍​។

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះហើយ ហើយ​កំពុង​ពិចារណា​ថា តើ​ត្រូវ​ចាត់វិធានការ​បែបណា​ទៅលើ​អ្នកបើកបរ​។

​អ្នកនាំពាក្យ​ដដែល​បាន​គូសបញ្ជាក់​បន្ថែមទៀតថា “​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​កសិដ្ឋាន​ធំ​បែបនេះ គឺជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​”៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម