ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី “ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ដើម្បីពិនិត្យ កែសម្រួល និងសម្រេច ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការ ក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងពិធីនេះដែរ គេឃើញមានការចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងបរិស្ថាន។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញ នូវប្រធានបទសំខាន់ៗ ដូចជាៈ
១.ទិសដៅបង្កើនប្រសិទ្ធភាពសេវាសំរាម សំណល់រឹងទីប្រជុំជន។
២.វិធានការចំពោះមុខដើម្បីឈានទៅសម្រេចទិសដៅ។
៣.តម្រូវការថវិកា សម្រាប់គាំទ្រការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន។
៤.ប្រព័ន្ធបច្ចេកវិទ្យាជួយក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង ដំណើរការរៀបចំ សេវាប្រមូលសំរាម។
៥.ការងារប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព «លក្ខណៈសម្បត្តិទី៦ ៕/V-PC