ដោយៈតារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៣ ខែមករានេះនឹងពិភាក្សានិងឆ្លងរបៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
៣-សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសី ហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ។
៤- សេចក្តីព្រាងគោល នយោ បាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧។
៥-បញ្ហាផ្សេងៗ ។