Views: 30 Post navigation រោងពុម្ពរបស់សៀវភៅ Spare បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មករាថា សៀវភៅជីវប្រវត្តិរបស់ព្រះអង្គម្ចាស់ហារីលក់បានក្នុងចំនួន “ឯតទគ្គកម្ម” ១,៤ លានក្បាលក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ខណៈបិតានិងព្រះរាមរបស់ទ្រង់បន្តរក្សាភាពស្ងប់ស្ងាត់និងយាងត្រាច់ចរជាសាធារណៈធម្មតា។ ប្រព័ន្ធខ្យល់កួចធំមួយវាយប្រហារតំបន់ខាងត្បូងអាម៉េរិក និងសម្លាប់មនុស្សយ៉ាងតិច៦នាក់នៅរដ្ឋអាឡាបាម៉ា និងម្នាក់ទៀតនៅរដ្ឋចចជៀ ព្រមទាំងបង្កការដាច់ចរន្តអគ្គិសនីសំរាប់មនុស្សរាប់ម៉ឺននាក់ កាលពីថ្ងៃព្រហស្បតិ៍។