​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​បន្តិច​នៅក្នុង​ជំនួញ​ដើម​ថ្ងៃ​សុក្រ​ទី​១៣​មករា តែ​វា​បាន​កើន​ជាង​៦​ភាគរយ​សំរាប់​សប្តាហ៍​នេះ ដោយសារ​តែ​កំណើន​នៃ​សេចក្តីត្រូវការ​ពី​ប្រទេស​នាំ​​ចូល​ប្រេង​ឆៅ​កំពូល​គឺ​ចិន និង​ការរំពឹង​ទុក​ថា​ធនាគារ​អាម៉េរិក​នឹងមិន​ដំឡើង​អត្រា​កា​ប្រាក់​គំហ៊ុក​តទៅទៀត​។​

​ប្រេង​ឆៅ​Brent​នៅ​ផ្សារ​អាស៊ី​បាន​ចុះ​១៧​សេន​ឬ​០,២​ភាគរយ មក​នៅត្រឹម​៨៣,៨៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​WTI​នៅ​អាម៉េរិក​ចុះ​១២​សេន​មក​នៅត្រឹម​៧៨,២៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

សូមបញ្ជាក់ថានៅ​សប្តាហ៍​នេះ ​ប្រេង​ឆៅ​Brent​បាន​ឡើង​៦,៧​ភាគរយ​និង​ប្រេង​WTI​ឡើង​៦,២​ភាគរយ ។​

​ពួក​អ្នកវិភាគ​បាន​និយាយថា​ការទិញ​ប្រេង​ឆៅ​ពី​ចិន​កាលពី​ពេល​ថ្មី​និង​និង​កំណើន​ចរាចរណ៍​លើ​ដងផ្លូវ​នាំអោយ​មាន​ជំនឿ​ថា​តំរូវការ​ប្រេង​នឹង​កើនឡើង​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នេះ​ ក្រោយ​ការបើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​នៅ​សប្តាហ៍​នេះ និង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩​បន្ទាប់ពី​បាន​អនុវត្ត​វា​អស់​បី​ឆ្នាំ​។​

​មី​សែន ត្រា​ន់ អ្នក​យុទ្ធសាស្ត្រ​នៅ​ក្រុមហ៊ុន​ទំនិញ​វត្ថុធាតុដើម​RBC​បាន​និយាយថា​«​និយាយ​អំពី​សន្តិសុខ​ថាមពល យើង​រំពឹងថា​ចិន​នឹង​បន្ត​បង្កើន​នាំចូល​ប្រេង​ឆៅ នៅពេល​ការ​ចម្រាញ់​ប្រេង​កំពុង​បង្កើន​​សកម្មភាព​ ហើយការ​ស្តុក​ទុក​ប្រេង​នៅតែ​ជា​អាទិភាព​យុទ្ធសាស្ត្រ​មួយ​»​។​

​ក្នុង​សញ្ញា​លើកទឹកចិត្ត​មួយទៀត ពួក​អ្នកវិភាគ​នៅ​ធនាគារ​ANZ​បាន​និយាយថា ទិន្នន័យ​ចរាចរណ៍​មកពី​ទីក្រុង​ចិន​ចំនួន​១៥​បានបង្ហាញ​កំណើន​សកម្មភាព​យានយន្ត​កើនឡើង​៣១​ភាគរយ​ធៀប​នឹង​មួយ​​សប្តាហ៍​មុន​។​«​កំរិត​ចរាចរណ៍​តាម​ដងផ្លូវ​នៅ​ចិន​កំពុង​បន្ត​កើនឡើង​ចេញ​ពី​កំរិត​ទាប​បំផុត​ក្រោយ​ពី​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​ត្រូវបាន​ដកចេញ​»​។​

​ថ្លៃ​ប្រេង​ក៏​ជួយ​អោយ​ឡើង​ប៉ោង​ដោយសារតែ​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​មក​ដល់​កំរិត​ទាប​បំផុត​នៅ​រយៈពេល​ប្រាំបួន​ខែ​មកនេះ ក្រោយ​ពី​ទិន្នន័យ​បង្ហាញថា អតិផរណា​អាម៉េរិក​បាន​ធ្លាក់ចុះ​ជា​លើកដំបូង​នៅ​​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​មកនេះ ដោយ​បន្ថែម​ការរំពឹង​ទុក​ថា ធនាគារ​កណ្តាល​អាម៉េរិក​នឹង​ពន្យឺត​ល្បឿន​នៃ​ការដំឡើង​អត្រា​កា​ប្រាក់ទេ​៕

​ការចុះ​ថ្លៃ​ប្រាក់​ដុល្លារ​មុខ​ជា​បង្កើន​តំរូវការ​ប្រេង ពីព្រោះ​វា​ធ្វើអោយ​ទំនិញ​វត្ថុធាតុដើម​នេះ​ថោក​ជាង​មុន​សំរាប់​អ្នកទិញ​កាន់​រូបបិយបណ្ណ​ផ្សេង​ពី​ដុល្លារ