Views: 37 Post navigation ថ្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅក្នុងជំនួញដើមថ្ងៃសុក្រទី១៣មករា តែវាបានកើនជាង៦ភាគរយសំរាប់សប្តាហ៍នេះ ដោយសារតែកំណើននៃសេចក្តីត្រូវការពីប្រទេសនាំ ចូលប្រេងឆៅកំពូលគឺចិន និងការរំពឹងទុកថាធនាគារអាម៉េរិកនឹងមិនដំឡើងអត្រាកាប្រាក់គំហ៊ុកតទៅទៀត។ប្រេងឆៅBrentនៅផ្សារអាស៊ីបានចុះ១៧សេនឬ០,២ភាគរយ មកនៅត្រឹម៨៣,៨៦ដុល្លារ ក្នុងមួយបារ៉ែល នៅពេលប្រេងWTIនៅអាម៉េរិកចុះ១២សេនមកនៅត្រឹម៧៨,២៧ដុល្លារក្នុងមួយបារ៉ែល។ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១២ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៨ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន១៣៨ ៦៥៩ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៥៨១ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។