ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ (SEA Ouk Chaktrang) លើកទី១ ឆ្នាំ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី៧ មកនោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១២ មករា ម្សិលមិញនេះ។

ព្រឹត្តិការណ៍នេះ មានប្រតិភូ និងអត្តពលិក ចូលរួមចំនួន ៦២ នាក់ មកពី ៥ ប្រទេស គឺកម្ពុជា ដែលជាម្ចាស់ផ្ទះ វៀតណាម ឡាវ ថៃ និង មីយ៉ាន់ម៉ា។ ជាមួយនឹងការប្រជែងគ្នា ដណ្ដើមមេដាយនោះ សហព័ន្ធ ក៏បានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីបទបញ្ជា បច្ចេកទេស លក្ខន្តិក: ដល់អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ទៀតផង។

ការប្រកួត មានចំនួន ៦ វិញ្ញាសា គឺវិញ្ញាសានារី ១ទល់១ រយ:ពេល៦០នាទី ,បុរស១ទល់១ រយ:ពេល៥នាទី, បុរស១ទល់១ រយ:ពេល៦០នាទី, បុរស២ទល់២ រយ:ពេល៦០នាទី ក្ដារ២, បុរស៣ទល់៣ រយ:ពេល៦០នាទី ក្ដារ៣ និងវិញ្ញាសាបុរស ៤ទល់៤ រយ:ពេល៦០ នាទី ក្ដារ៤។

ចំពោះលទ្ធផល នៃការប្រកួតកម្ពុជា ឈរនៅកំពូលតារាង ដោយដណ្ដើមបានមេដាយ មាស ៣ គ្រឿង ប្រាក់់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។ វៀតណាម ឈរនៅចំណាត់ថ្នាក់ លេខ២ ដោយឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ៣ និងសំរិទ្ធ ២ ។ មីយ៉ាន់ម៉ា ឈរនៅ លំដាប់ទី៣ ជាមួយនឹងមេដាយមាស១ និងសំរិទ្ធ២។ ថៃ ឈរនៅលេខ៤ ដោយបាន មេដាយប្រាក់១ និងសំរិទ្ធ២ ចំពោះឡាវ មិនបានទទួលមេដាយឡើយ៕ V / N