ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌកំបូល ដឹកនាំ ដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានទទួលអំណោយសប្បុរសធម៌ពី ក្រុមហ៊ុន ROYAL GROUP PHNOM PENH SEZ PLC. នូវអំពូលសូឡា ចំនួន ៥០ ឈុត ដើម្បីចូលរួមចំណែក ជាមួយរដ្ឋបាលខណ្ឌកំបូល ក្នុងសកម្មភាពលើកកម្ពស់ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានខណ្ឌកំបូល។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ និងមន្រ្តី បុគ្គលិករដ្ឋបាលខណ្ឌកំបូលទាំងអស់ សូមថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ROYAL GROUP PHNOM PENH SEZ PLC. ថ្នាក់ដឹងនាំ និងបុគ្គលិកទាំងអស់ សូមឲ្យក្រុមហ៊ុន ទទួលបានជោគជ័យ៕ V / N