​ប្រែ​សម្រួលៈ​បំណង​,​កញ្ញា​ដា​លី​ស​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ការអង្កេត​មួយ​បាន​រកឃើញថា វៀតណាម​ជា​ប្រទេស​នាំមុខគេ​នៅ​អាស៊ី​អាគ្នេយ៍​ខាង​ដំឡើង​ប្រាក់ខែ​សំរាប់​ឆ្នាំ​២០២២-២០២៣​នេះ នៅ​ពេល​ក្រុមហ៊ុន​ស្ថាប័ន​​ជំនួយ​នានា​កំពុង​ព្យាយាម​រក្សាទុក​បុគ្គលិក​កម្មករ​ចំពេល​មានការ​ព្យាករណ៍​អំពី​អតិផរណា​។​

​ការអង្កេត​របស់​ក្រុមហ៊ុន​អាជីព​អា​អូន​(Aon) បាន​និយាយថា​ការ​ដំ​ឡើង​ប្រាក់ខែ​ជា​មធ្យម​នៅ​វៀតណាមសំរាប់ឆ្នាំនេះ​ស្មើ​៧,៩​ភាគរយ​។​បន្ទាប់​មក​ឥណ្ឌូនេស៊ី​៦,៨​ភាគរយ ហ្វីលីពីន​៦​ភាគរយ ហើយ​ថៃ​និង​ម៉ាឡេស៊ី​​ចំនួន​៥,១​ភាគរយ​។​

​សិង្ហ​បុរី​នៅ​ក្រោម​គេ ដំឡើង​បានត្រឹមតែ​៤,៧​ភាគរយ​។​

​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ក្រុង​ហូជីមិញ​

​តារាង​បង្ហាញ​កំណើន​ប្រាក់ខែ​សំ​រាប់​ឆ្នាំ​២០២២ និង​២០២៣

​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មករា​ការិយាល័យ​ស្ថិតិ​ទូទៅ​បាន​និយាយថា ប្រាក់ចំណូល​ប្រចាំខែ​របស់​មនុស្ស​នៅក្នុង​វិស័យ​ការងារ​ជា​មធ្យម​មាន​ចំនួន ៦,៧ លាន​ដុង (២៨៣,៨ ដុល្លារ​អាម៉េរិក​) កាលពី​ឆ្នាំមុន គឺ​កើនឡើង ១៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២១​។​

​ប្រាក់ចំណូល​បាន​កើន​ឡើង​នៅ​គ្រប់​វិស័យ ខណៈ​កំណើន​គឺ​ផ្អែក​លើ​វិស័យ​ទូលំទូលាយ​។​

​កំណើន​ដ៏​ធំ​បំផុត​គឺ ១៧,៦ ភាគរយ និង ស្មើនឹង​ជាង ១,១ លាន​ដុង គឺ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​និង​សំណង់​។​

​វា​ត្រូវ​បាន​តាម​ពីក្រោយ​ដោយ​វិស័យ​សេវាកម្ម (១៥,៤%, ១ លាន​ដុង​) ហើយ​បន្ទាប់មក​គឺ​កសិកម្ម ព្រៃឈើ នេសាទ (៩,៨%, ៤៤៨.០០០ ដុង​)​។​

​បុគ្គលិក​ស៊ីប្រាក់ខែ​ទទួលបាន​ជា​មធ្យម ៧,៥ លាន​ដុង គឺ​កើនឡើង ១៥,១ ភាគរយ​និង​ស្មើនឹង ៩៩២.០០០ ដុង​។​

​បុគ្គលិក​ប្រុស​ជា​មធ្យម​ទទួលបាន ៨ លាន​ដុង ខ្ពស់​ជាង​សហសេវិក​ជា​ស្ត្រី​របស់​ពួកគេ ១៤ ភាគរយ​។​

​និយោជិត​នៅ​តំបន់​ទីក្រុង​រកបាន ៨,៤ លាន​ដុង ខ្ពស់​អ្នក​ជនបទ​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម ៦,៩ លាន​ដុង ២៣ ភាគរយ​។​

​កាលពី​ឆ្នាំមុន ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​វ័យ​ការងារ​មាន​ជិត ១,០៧ លាន​នាក់ ថយចុះ​ជា​ង ៣៥៩.០០០ នាក់​ពី​ឆ្នាំ ២០២១ សម្រាប់​អត្រា​គ្មាន​ការងារ​ធ្វើ ២,៣២ ភាគរយ​។​

​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​កម្មករ​អត់​ការងារ​ធ្វើ​និង​បញ្ឈប់​ពី​ការងារ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ដោយសារ​រោងចក្រ​ជាច្រើន ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​វាយ​ន​ភ​ណ្ឌ ស្បែកជើង និង​កែច្នៃ​ឈើ មិន​មាន​ការបញ្ជាទិញ​ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​អតិផរណា​ខ្ពស់​។​

​ការិយាល័យ​បាន​និយាយថា ស្ថានភាព​នេះ​អាច​បន្ត​រហូត​ដល់​ត្រីមាស​ទី​មួយ​និង​សូម្បី​ដើម​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​៕